ក្រសួងសុខាភិបាលរកឃើញឆ្លងថ្មី ២២នាក់ (Video Inside)

តួលេខឆ្លងថ្មីនៃជម្ងឺកូវីដ១៩ មិនបានធ្លាក់ចុះឡើយនៅថ្ងៃនេះ។ តួលេខឆ្លង២៤ម៉ោងកន្លង មកនេះ មានចំនួន២២នាក់ ដែលស្មើនឹងតួលេខឆ្លងកាលពីម្សិលមិញ។ កម្ពុជាដែលគ្មានការ ឆ្លងជាងមួយខែកន្លះមកហើយនោះ ទើបបានរកឃើញការឆ្លងថ្មីសាឡើងវិញទើប ប្រមាណ ២១ថ្ងៃមកនេះ។ ក្នុងរយៈពេល២១ថ្ងៃកន្លងមកនេះ ការរកឃើញឆ្លងឡើងវិញមានចំនួន សរុប២២១នាក់ហើយ ។

ក្រសួងសុខាភិបាល ដោយសារតែកម្ពុជាមានឆ្លងចូលនៅវីរុសបំប្លែងថ្មីអូមីក្រុង BA4 និងBA5 ដែលជាវីរុសមានលទ្ធភាពឆ្លងលឿន និងអាចបញ្រ្ជាបចូលប្រព័ន្ធភាពស៊ាំរបស់មនុស្ស បាន បន្តអំពាវនាវពលរដ្ឋ ត្រូវបន្តការប្រុងប្រយ័ត្ន និងបន្តទទួលវ៉ាក់សាំង ដូសជំរុញឲ្យបានគ្រប់ៗ គ្នា ដើម្បីបង្កាការឆ្លងនៃជម្ងឺនេះ។

កម្ពុជាបានឈានដល់ការចាក់វ៉ាក់សាំងដូសទី៥ហើយ ប៉ុន្តែក៏នៅមានពលរដ្ឋខ្លះនៅបន្តចាក់វ៉ាក់សាំងដូសមូលដ្ឋាន, ដូសទី៣ និងដូសទី៤ ផងដែរ។

យោងតាមក្រសួងសុខាភិបាល យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៥ រយៈពេល ៤២ថ្ងៃមកនេះ មានពលរដ្ឋទៅចាក់បានចំនួន ៤០ម៉ឺន ៥ពាន់ ៥៥១នាក់។ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ ក្នុងរយៈពេល ២៤ម៉ោងមកនេះបានចំនួន ២ម៉ឺន ២ពាន់ ៤៥៨នាក់, ចំណែកតួលេខអ្នកចាក់ វ៉ាក់ សាំងដូសទី៣ នោះវិញ, រយៈពេល ២៤ម៉ោងមកនេះ មានចំនួន ១ម៉ឺន ១៥៣នាក់។ តួលេខ អ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសគិតត្រឹមថ្ងៃ១៩ កក្កដា បានកើនដល់ ចំនួន ១៥លាន ១០ម៉ឺន ៨ពាន់ ១២២នាក់ ដែលស្មើនឹង ៩៤,៤៣ភាគរយ ។

ads banner