រដ្ឋាភិបាលកូរ៉េខាងត្បូងគ្រោងកសាងអគារថ្មីតម្លៃ១៦លានដុល្លារនៅមន្ទីរពេទ្យកុមារជាតិ (Video Inside)

រដ្ឋាភិបាលកូរ៉េខាងត្បូង គ្រោងនឹងជួយសាងសង់អគារថ្មីកម្ពស់ ៥ជាន់តម្លៃ១៦លានដុល្លារ ជូនមន្ទីរពេទ្យកុមារជាតិនៅចុងឆ្នាំ២០២៣។

គម្រោងកសាងអគារថ្មីក្នុងមន្ទីរពេទ្យនោះ បាន លើកឡើងដោយនាយកមន្ទីរពេទ្យកុមារជាតិ លោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស នៅថ្ងៃទី ១៩កក្កដានេះ។ គម្រោងកសាងនោះ នឹងចាប់ផ្តើមនៅចុងឆ្នាំ២០២៣ ដែលអគារ៥ជាន់នឹង មានតម្លៃជាង១១លាន និង ការគ្រោងទិញនិងបំពាក់សម្ភារៈមានចំនួនជា៤លានដុល្លារ។

នាយកមន្ទីរពេទ្យកុមារជាតិ ដដែលបានថ្លែងថាគម្រោងកសាងអគារថ្មីក្នុងមន្ទីរពេទ្យនោះ នឹងបញ្ចប់នៅចុងឆ្នាំ២០២៦។ យោងតាមគម្រោង អគារថ្មីត្រៀមកសាងនេះ នឹងមានបន្ទប់ ផ្នែកពិគ្រោះជំងឺក្រៅ តាមឯកទេសនីមួយៗ, មានអាហារដ្ឋាន, កន្លែងក្មេងលេង និងមាន បង្កើតសេវាថ្មីៗសម្រាប់កុមារដូចជា ជំងឺត្រចៀក ច្រមុះបំពង់ក ភ្នែក តម្រងនោម ក្រពេញក្នុង ម៉ាស៊ីនលាងឈាមផ្នែកកុមារ ជំងឺមហារីកឈាម សួត ក្រពះ ពោះវៀន ម៉ាស៊ីនថតឆ្លុះក្រពះ ទងសួត និងជំងឺ អូទីសឹម។

ads banner