ប្រទះឃើញសាកសពកម្មករនេសាទក្រោយធ្លាប់បាត់ក្នុងទឹក២ថ្ងៃ (Video Inside)

សាកសពកម្មករនេសាទម្នាក់ត្រូវគេប្រទះឃើញអណ្តែតក្នុងទឹកសមុទ្ទនៅថ្ងៃទី១៩កក្កដានេះ ក្រោយការធ្លាក់ក្នុងទឹកបាត់ចំនួន២ថ្ងៃ។ ជនរងគ្រោះឈ្មោះ លី ថេង អាយុ៣៦ឆ្នាំ បានធ្លាក់ចួល ក្នុងទឹកសមុទ្ទក្នុងពេលកំពុងរាយមងនៅចំណុចចន្លោះ «ពយក្បាលខ្មោច និងកោះតាទឹម» កាលពីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២។

សមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុរបស់លោកឧកញ៉ា ទៀ វិចិត្រ បានរកឃើញសាកសពបាត់ខ្លួននេះ កាលពីម៉ោងជាង៩ព្រឹកនៅថ្ងៃ១៩កក្កដា២០២២ នៅចំណុចខ្សែទឹកស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ក្នុងខេត្តព្រះសីហនុ ។​

ជនរងគ្រោះឈ្មោះ លី ថេង មានមុខរបរ ជាកូនដៃទូក ស្នាក់នៅផែ ជលផលទំនប់រលក, ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ។

ads banner