ព្យាករណ៍អាកាសធាតុប្រចាំសប្ដាហ៍ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែកក្កដា ២០២២ (Video Inside)

បាតុភូតភ្លៀង​ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្ដកើតមានថែមទៀត ក្នុងសប្ដាហ៍ទៅមុខ ទៀតនេះ។ យោងតាមក្រសួងធនធានទឹកនិងឧតុនិយម កម្ពុជាកំពុងរងនូវឥទ្ធិពលពី ជ្រលងនៃប្រព័ន្ធសម្ពាធទាប អូសបន្លាយពី ភាគខាងជើងប្រទេសថៃ កាត់លើភាគខាងត្បូង ប្រទេសឡាវ និងភាគកណ្តាលប្រទេស វៀតណាម ជាមួយខ្យល់មូសុងនិរតី បក់ក្នុងល្បឿនពី មធ្យមទៅបង្គួរ។

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម រវាងពីថ្ងៃទី ២០រហូតដល់ថ្ងៃទី២៦ ខែកក្កដា តំបន់ទំនាបកណ្ដាល នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅ បង្គួរ ជាមួយគ្នានោះ ផ្នែកខ្លះនៃបណ្តាខេត្ត និងរាជធានី អាចមានភ្លៀងធ្លាក់ច្រើន ដោយអន្លើ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ចំណែកនៅតំបន់ខ្ពង់រាប នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ដោយឡែកនៅតំបន់មាត់សមុទ្រ នោះវិញ នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយ ឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ។

ads banner