កម្លាំងនគរបាលរាជធានីភ្នំពេញពង្រឹងការការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់គណៈប្រតិភូអន្តរជាតិដែលបានអញ្ជើញមក ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា

ភ្នំពេញ៖ កម្លាំងនគរបាលរាជធានីភ្នំពេញជាច្រើននាក់ ដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តតាមផែនការការពារសន្តិសុខ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងរដ្ឋបាលរាជធានីភ្នំពេញ ។

ចាប់ពីវេលាម៉ោង៥ព្រឹកទាបភ្លឺរហូតដល់ ល្ងាចថ្ងៃទី៣ ខែសីហា គេបានសង្កេតឃើញថាកម្លាំងសមត្ថកិច្ចបានបំពេញភារកិច្ចដាក់ពង្រាយពង្រឹងការការពារសន្តិសុខ ការរក្សាសណ្តាប់ធ្នាប់ នៅគោលដៅ សំខាន់ៗក្នុងភូមិសាស្រ្តរាជធានីភ្នំពេញដើម្បីនាំមកនូវសុខសុវត្ថិភាពជូនដល់គណៈប្រតិភូអន្តរជាតិដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅក្នុងរាជធានី ភ្នំពេញខណៈដែលកិច្ចប្រជុំនេះបានចាប់ផ្តើមធ្វើឡើងកាលពីថ្ងៃទី២៩ ខែកក្កដា និងគ្រោងបញ្ចប់នៅថ្ងៃទី៥ ខែសីហាខាងមុខនេះ៕ ដោយ ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner