សម្តេចតេជោនាយករដ្ឋមន្រ្តីបញ្ជាឲ្យរំលាយចោលកិច្ចសន្យាគ្រប់បុរីទាំងអស់ ដែលផ្តល់សិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុនផ្តល់ សេវាទូរស័ព្ទ និងអ៊ីនធឺណិត ចាប់ពីថ្ងៃស្អែកតទៅ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាឲ្យលុបចោលទាំង អស់ នូវកិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខ ដែលគ្រប់បុរីទាំងអស់ ដែលបានផ្តល់ឲ្យក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ និងសេវា អ៊ីនធឺណិតព្រោះបានធ្វើឲ្យប៉ះពាល់ ដល់ប្រជាពលរដ្ឋប្រើ ប្រាស់ ដោយសារគ្មានការប្រកួតប្រជែងរវាងប្រតិបត្តិករ។ នេះបើតាមការថ្លែងឲ្យដឹងរបស់ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់បែបនេះនៅក្នុងសន្និសីទ សារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍» ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២។

ឯកឧត្តម ជា វ៉ាន់ដេត បានថ្លែងយ៉ាងដូច្នេះថា «មុនខ្ញុំមក ទីនេះ សម្តេចតេជោបានបញ្ជាខ្ញុំថា រាល់កន្លែងទាំងអស់ដែល មានសិទ្ធិផ្តាច់មុខ អ៉ីធឺណិតក្នុងបុរី លុបចោលទាំងអស់ អត់មាន ឲ្យទៀតទេ។ សូមឲ្យប្រតិបត្តិករទាំងយល់ដឹង និងសូម ឲ្យនិយ័តករទូរគមនាគមន៍ អនុវត្តប្រសាសន៍ របស់ម្តេចតេជោ អត់មានត្រូវឲ្យផ្តាច់មុខទៀត ប្រតិបត្តិករ ត្រូវចូលប៉ុន្មានចូលទៅ»។

ឯកឧត្តមរដ្ឋមន្ត្រីសង្កត់ធ្ងន់ថា «ក្រោយទទួលប្រសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ក្រសួង និងនិយ័តករ ទូរគមនាគមន៍ គឺត្រូវតែរំលាយចោលនូវរាល់ភាពផ្តាច់មុខ ទាំងអស់ អត់មាននរណាមួយមានសិទ្ធិផ្តាច់មុខក្នុងការរកស៊ី ក្នុងបុរីតទៅទៀតទេ ហើយការអនុវត្តន៍ចាប់ពីថ្ងៃស្អែក នេះ តទៅ»។

បើតាមឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ក្រុមការងាររបស់ក្រសួង បានធ្វើការចុះស្រង់ទិន្នន័យតាមបុរីជាង ១០០បុរីក្នុងរាជធានី ភ្នំពេញ ដែលមានបុរីខ្លះផ្តល់សិទ្ធិផ្តាច់មុខ ដល់ក្រុមហ៊ុន ផ្គត់ផ្គង់ សេវាអ៊ីនធឺណិត ដែលនាំឲ្យអ្នកប្រើប្រាស់មាន ការ លំបាក ក្នុងការប្រើប្រាស់ ពោះគ្មានជម្រើស។ ជាមួយគ្នានេះ ក្រុមការងាររបស់ក្រសួង បានចុះធ្វើការតេស្តសេវាទូរស័ព្ទ នៅក្នុងបុរីបានចំនួន៦០បុរីរួចហើយ នៅតែចំនួន៤០បុរី ទៀតប៉ុណ្ណោះ។

លោករដ្ឋមន្ត្រីបញ្ជាក់ទៀតថា ដើម្បីដោះស្រាយបញ្ហា សេវា ទូរស័ព្ទ និងអ៊ីនធឺណិតនៅតាមបុរី ក្រសួងបានសម្រេច ជ្រើសរើសយកបុរី ប៉េងហួត ជាគំរូមុនគេបន្ទាប់មកទើបដោះ ស្រាយបុរីផ្សេងៗទៀត៕
(ប្រភពFresh News)

ads banner