ក្លឹបLiverpool មិនអនុញ្ញាតអោយ Keita ទៅចូលរួមជាមួយក្លឹបនៅ BundesLiga

ក្លឹបហង្សក្រហម Liverpool មិនអនុញ្ញាតឲ្យ Naby Keita ចូលរួមជាមួយ RB Leipzig វិញទេ គ្រោងទុកអោយនៅ Anfield លើសពីឆ្នាំក្រោយ នេះបើតាមការរាយការណ៍ពី Goal ។

ក្លឹបអាល្លឺម៉ង់មួយនេះ ត្រូវបានគេរាយការណ៍ថា បានបង្ហាញចំណាប់អារម្មណ៍ជាថ្មី ក្នុងការចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិហ្គីណេ ។ ការពិភាក្សាលើកិច្ចសន្យារវាង Keita និង Liverpool មិនទាន់ឈានដល់ដំណោះស្រាយនៅឡើយទេ ដោយកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់នៅចុងរដូវកាលនេះ។

គួររម្លឹកថា កីឡាករវ័យ ២៧ឆ្នាំ បានចូលរួមជាមួយហង្សក្រហមពី Leipzig ក្នុងតម្លៃ៥២ លានផោន (ស្មើ៦៣លានដុល្លារ) ក្នុងឆ្នាំ២០១៨ បានបង្ហាញខ្លួន ១១៧ ប្រកួត រកបាន ១១ គ្រាប់ ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner