ក្លឹប Atletico Madrid មិនបារម្ភពីការចាប់អារម្មណ៍របស់ Man Utd លើ Cunha ទេ

Atletico Madrid មិនមានការព្រួយបារម្ភ អំពីការចាកចេញ Matheus Cunha បន្ទាប់ពីក្លឹបបិសាចក្រហម Manchester United ចង់បាននៅរដូវក្តៅនេះ ។

United ត្រូវបានគេរាយការណ៍ថា បានទាក់ទងចង់ផ្ទេរខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីលរូបនេះ ។ ប៉ុន្តែ Atletico មានអារម្មណ៍ជឿជាក់ថា Cunha អាចផ្ទេរចេញប្រសិនបើក្លឹបណាចំណាយ១០០ លានអឺរ៉ូ (ស្មើ១០២លានដុល្លារ) ។

គួរបញ្ជាក់ថា តម្លៃនេះ មើលទៅក្លឹបបិសាចប្រហែលជា មិនចាយលុយដ៏ច្រើនក្នុងការផ្ទេរកីឡារក សញ្ជាតិប្រេស៊ីលខាងលើនេះទេ នៅបំណាច់ខែសីហានេះ ។ ប៉ុន្តែ លោក Erik ten Hag អាចស្វែងរកជម្រើសរើសផ្សេងដែលចមណាយតិចជាងនេះ ដើម្បីពង្រឹងក្រុម បន្ទាប់ពីចាញ់២ប្រកួតបើកឆាក នៃរដូវកាលនេះ ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner