អង្គការសុខភាពពិភពលោក៖ ករណីឆ្លង កូវីដ-១៩ធ្លាក់ចុះ ២៤ភាគរយទូទាំងពិភពលោក ខណៈករណីស្លាប់កើនឡើងនៅអាស៊ី

អង់គ្លេស៖ ករណីឆ្លងជំងឺកូវីដ១៩ថ្មីៗត្រូវបាន រាយ ការណ៍ ថា បានធ្លាក់ចុះជិត១ភាគ៤នៅក្នុងសប្តាហ៍មុន ខណៈដែលករណីស្លាប់បានធ្លាក់ចុះ ៦ភាគរយ ប៉ុន្តែ នៅតែមានកម្រិតខ្ពស់នៅក្នុងតំបន់អាស៊ី។ នេះ បើ តាម របាយការណ៍ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ស្តីពីជំងឺរាតត្បាតរបស់អង្គការសុខភាពពិភពលោក (WHO)។

ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិបានបញ្ជាក់ថា មានករណីឆ្លងកូវីដ១៩ថ្មីៗចំនួន ៥.៤លាន ករណីដែលត្រូវបានរាយការណ៍កាលពីសប្តាហ៍មុន ដែលធ្លាក់ចុះ ២៤ភាគរយ បើធៀបនឹង សប្តាហ៍កន្លង ទៅ។

ករណីឆ្លងបានធ្លាក់ចុះគ្រប់ទីកន្លែងក្នុងពិភពលោក រួមទាំងជិត ៤០ភាគរយនៅអាហ្វ្រិក និងអឺរ៉ុប ព្រម ទាំង១ភាគ៣នៅមជ្ឈិមបូព៌ា។ តែទោះបីជាយ៉ាងណា ករណីស្លាប់ដោយសារកូវីដ១៩បានកើនឡើងនៅតំបន់ប៉ាស៊ីហ្វិកខាងលិច ៣១ភាគរយ និងអាស៊ីអាគ្នេយ៍ ១២ ប៉ុន្តែករណីធ្លាក់ចុះ ឬកើនឡើងនៅតែមានស្ថិរភាពនៅ គ្រប់ទីកន្លែងនៅឡើយ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់ ៥៩៨,៨៣៩,៦០៧នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦,៤៦៦,៣៦៧នាក់ និងជាសះស្បើយឡើងវិញ ៥៧២,៧៨៨,០១៨នាក់៕ ប្រភព៖ AP ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner