ក្លឹប Man utd ទទួលបាន៣ពិន្ទុក្រោយយកឈ្នះ Liverpool

ក្លឹប Man utd ទទួលបាន៣ពិន្ទុជាលើកដំបូង ក្រោយយកឈ្នះ Liverpool ក្នុងលទ្ធផល ២:១ នៅសប្តាហ៍ទី៣ នៅក្របខណ្ឌ English Premier League ។

២គ្រាប់របស់ Man Utd រកបានដោយកីឡាករ Jadon Sancho នៅនាទីទី១៦ និង Marcus Rashford នៅនាទីទី៥៦ ។ ប៉ុន្តែនៅនាទីទី៨១ កីឡាករ Mohamed Sala រកមួយគ្រាប់អោយ Liverpool ហើយលទ្ធផលនេះបានធ្វើឲ្យ Man Utd ទទួលបាន៣ពិន្ទុ ជាលើកដំបូង ក្នុងចំណោម៣ប្រកួត ដោយប្រកួតទី១ ចាញ់ Brighton ១ទល់២ និងចាញ់ Brentford ៤ទល់០ ។

គួរបញ្ជាក់ ប្រកួតបន្ទាប់ Man Utd ត្រូវជួប Southamton រីឯ Liverpool ប៉ះ Bournemouth នៅថ្ងៃទី២៧ ខែសីហា ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner