Bertrand Traore ផ្លាស់ទៅលេងតួកគី ក្នុងលក្ខខ័ណ្ឌខ្ចីជើង

ខ្សែប្រយុទ្ធក្លឹប Aston Villa កីឡាករ Bertrand Traore បានផ្លាស់ទៅកាន់ក្លឹប Basaksehir ដែលជាក្លឹប លីគតួកគី ជាផ្លូវការ ។ Traore នឹងទៅលេងក្លឹបតួកគីខាងលើនេះ ក្នុងលក្ខខ័ណ្ឌខ្ចីជើង រយៈពេល ១រដូវកាលចាប់ពី ថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២៣ ។

កីឡករ Traore លេងឲ្យ Aston Villa បាន២រដូវកាល តាំងពីរដូវកាលឆ្នាំ ២០២០/២១មក បង្ហាញខ្លួនសរុបបាន ៤៨ប្រកួត និងស៊ុត ចូល៨គ្រាប់ ។ គួរបញ្ជាក់ថា Traore គឺជាកីឡាករឈុតធំតាំងពី ២០១៥មក ដោយធ្លាប់លេង ឲ្យ Chelsea, Vitesse, Lyon និង Aston Villa ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner