Man Utd ដាក់សំណើដល់៨០ លានផោន ដើម្បីទិញកីឡាករ Ajax ម្នាក់

ក្លឹប Manchester United បានបង្កើនកញ្ចប់ដល់ទៅ ៨០ លានផោនដើម្បីនាំយកខ្សែ បម្រើប្រយុទ្ធ Antony ពីក្លឹប Ajax ។ លោក Erik ten Hag ចង់ បានកីឡាករសញ្ជាតិ ប្រេស៊ីលមកកាន់ទឹកដី Old Trafford ក្នុងរដូវក្ដៅនេះ ប៉ុន្តែ សំណើចុងក្រោយ ៦៨លានផោនត្រូវបាន Ajax បដិសេធ។ គេរំពឹងថា Man utd នឹងបង្កើនដល់ ៨០លាន ផោន ដើម្បីនាំយកកីឡាករ វ័យ២២ឆ្នាំ មកបំពេញនៅតំបន់ប្រយុទ្ធ។

ខណ: ខ្សែ ការពារ Eric Bailly បាន និយាយ លាមិត្តរួមក្រុម នៅ ទីលានហ្វឹកហាត់ Carrington កាលពីថ្ងៃដើមសប្តាហ៍មុន ដើម្បីទៅចូលរួម ជាមួយក្លឹប Marseilla ក្នុង លក្ខខណ្ឌខ្ចីជើង ក្នុងតម្លៃខ្លួន ២ លានផោន។ Marseilla អាចនឹងទិញផ្ដាច់ ដោយផ្តល់ជូន៦ លានផោន ប្រសិនបើ Bailly ជួយក្លឹបលេង នៅ Champions League រដូវ កាល ក្រោយ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner