កីឡាករ Chelsea ម្នាក់អាចនឹងផ្ទេរទៅក្លិប Ajax វិញ

ខ្សែប្រយុទ្ធ Hakim Ziyech អាចនឹងវិលត្រឡប់ទៅក្លឹប Ajax វិញ នេះតាមការបង្ហោះរូបភាពរបស់បងប្រុស Hakim ថា កីឡាកររូបនេះពាក់អាវក្លឹបចាស់ ។
Ziyech ត្រូវបានរាយការណ៍ថា ចង់ចាកចេញពីក្លឹបតោខៀវ Chelsea ដោយសារមិនជាប់ជម្រើសរើស១១នាក់ ក្នុងជម្រើសរើសរបស់លោក Thomas Tuchel ។ ការចង់ទៅចូលរួមជាមួយក្លឹបដើមវិញ ស្របពេលដែលក្លឹប Ajax អាចនឹងបាត់បង់ខ្សែប្រយុទ្ធ Antony ក្រោយក្លឹបបិសាចក្រហមចង់បាន ។
គួរបញ្ជាក់ថា ខ្សែប្រយុទ្ធសញ្ជាតិម៉ារ៉ុក Hakim Ziyech បានផ្ទេរពីក្លឹប Ajax មកចូលរួមជាមួយតោខៀវ Chelsea ក្នុងឆ្នាំ២០២១ ជាមួយតម្លៃ ៤០លានផោន ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner