សម្តេចក្រឡាហោម ៖ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនូវគំនិតផ្តួចផ្តើមចំនួនពីរ ដែលមានសារៈសំខាន់សម្រាប់បណ្តាញទីក្រុងឆ្លាតអាស៊ាន
ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា នៅក្នុងឱកាសស្វាគមន៍គណៈប្រតិភូកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានលើកឡើងនូវគំនិតផ្តួចផ្តើមចំនួនពីរ ដែលមានសារៈសំខាន់ សម្រាប់បណ្តាញទីក្រុងឆ្លាតអាស៊ាន។ គំនិតផ្តួចផ្តើមទាំងពីរនេះ គឺការដោះស្រាយចំពោះការគំរាមកំហែង ដល់ភាពរស់រាននៃជីវិតក្នុងតំបន់ និងក្នុងពិភពលោក ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងការខូចខាតផ្នែកបរិស្ថាន និងពាក់ព័ន្ធនឹងវិធានការដើម្បីស្ដារនិងងើបឡើងវិញចេញពីផលប៉ះពាល់នៃជំងឺកូរី ១៩ ប្រកបដោយប្រសិទ្ធភាព។
ការថ្លែងរបស់សម្តេចក្រឡាហោម ស ខេង ពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃបណ្តាញទីក្រុងឆ្លាតអាស៊ាន ដែលប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃ ទី ៣០ ខែសីហាឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីដេអូ នាទីស្ដីការក្រសួងមហាផ្ទៃ ។
សម្តេចក្រឡហោម ស ខេង បានវាយតម្លៃខ្ពស់ចំពោះការកិច្ចខិតខំប្រឹងប្រែងក្នុងការផ្ដល់នូវការគាំទ្រ និងកិច្ចសហការដល់កម្ពុជាពីសំណាក់អគ្គលេខាធិការដ្ឋានអាស៊ាន ដៃគូសន្ទនារបស់អាស៊ាន (External Partner) និងបណ្តាប្រទេសទាំង១០របស់អាស៊ាន ដែលបានរួមគ្នាក្នុងការសម្រេចកិច្ចការក្នុងស្មារតីស្នូលរបស់អាស៊ាន ចក្ខុវិស័យមួយ អត្តសញ្ញណមួយ និងសហគមន៍តែមួយ។
ថ្លែងបើកិច្ចប្រជុំនាឱកាស នោះដែរ ថ្លែងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជានិងក្រសួងមហាផ្ទៃ ក៏ដូចជាជាប្រធានប្ដូរវេននៃបណ្តាញទី ក្រុងឆ្លាតអាស៊ាន សម្ដេចក្រឡាហោម ស ខេង បានថ្លែងនូវអំណរគុណនិងសម្ដែងការស្វាគមន៍យ៉ាង កក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូមកពីបណ្តាប្រទេសអាស៊ាន អគ្គលេខាធិការដ្ឋានអាស៊ាន ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ ដែលបានឆ្លៀតឱកាសដ៏មមាញឹកអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី៥ នៃបណ្តាញទីក្រុងឆ្លាតអាស៊ានតាមប្រព័ន្ធ Video Conference ដ៏មានសារៈសំខាន់នាពេលនេះ។
សម្ដេចក្រឡាហោម ស ខេង ក៏បានគូសបញ្ជាក់ថា ក្នុងឱកាសនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃបណ្តាញទីក្រុងឆ្លាតអាស៊ាននាថ្ងៃនេះ បានអនុញ្ញាតឲ្យសម្ដេចរំលឹកឡើងវិញអំពីដំណើរការរបស់អាស៊ាន ដែលរហូតមកដល់ពេលនេះ មានរយៈពេល៥៥ឆ្នាំ ហើយ ដោយបានដំណើរការដោយឈរលើស្មារតីស្នូល “ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងសហគម ន៍តែមួយ”។ សន្តិភាពនិងស្ថេរភាពដែលអាស៊ានទទួលបាន អស់រយៈពេលជាច្រើនទស្សវត្សរ៍កន្លងមក បានធ្វើឲ្យអាស៊ានក្លាយជាតំបន់មានការរីក ចម្រើនយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន ដោយសម្រេចបាននូវ កំណើន និងការអភិវឌ្ឍខ្ពស់ ដោយបានរួមចំណែកកែលម្អជាលំដាប់នូវសុខមាលភាពរបស់ប្រជាពលរដ្ឋ។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍លើកឡើងបន្តទៀតថា នៅក្នុងឱកាសស្វាគមន៍គណៈ ប្រតិភូកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានលើកឡើងនូវគំនិតផ្តួចផ្តើមចំនួនពីរ ដែលមានសារៈសំខាន់ សម្រាប់ បណ្តាញទីក្រុងឆ្លាតអាស៊ាន។ គំនិតផ្តួចផ្តើមទីមួយ គឺការដោះស្រាយចំពោះការគំរាមកំហែង ដល់ភាពរស់រាននៃជីវិតក្នុងតំបន់ និងក្នុងពិភពលោក ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងការខូចខាតផ្នែកបរិស្ថាន។ ក្នុងគំនិតផ្តួចផ្តើមទីមួយនេះ បណ្តាញទីក្រុងឆ្លាតអាស៊ាន និងបណ្តាទីក្រុង នានានៃបណ្តាប្រទេសអាស៊ាន នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកប្រែក្លាយតំបន់របស់យើង ទៅកាន់អនាគតបៃតងដែល មានចីរភាព ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ភាពធម៌ និង ភាពប្រកួតប្រជែង ក្នុងផ្នែកសេដ្ឋកិច្ច គំនិតផ្តួចផ្តើមទីពីរ គឺពាក់ព័ន្ធនឹងវិធានការដើម្បីស្ដារនិងងើប ឡើងវិញចេញពីផលប៉ះពាល់នៃជំងឺកូរី ១៩ ប្រកបដោយប្រសិទ្ធភាព។ ក្នុងន័យនេះបណ្តាក្រុងនានានៃប ណ្តាប្រទេសអាស៊ាន ក៏ត្រូវបានទទួលស្គាល់ថាបានបំពេញតួនាទី យ៉ាងសំខាន់ផងដែរក្នុងការរួមចំណែកសម្រេចកិច្ចការនេះ ដែលកន្លងមកទីក្រុងក៏ដូចជា រដ្ឋបាលថ្នាក់ក្រោមជាតិផ្សេងទៀតដែរ បានបំពេញកិច្ច ការយ៉ាងមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ និងបានអន្តរាគមន៍ទាន់ពេល វេលា ក្នុងការដោះស្រាយបញ្ហានានាដោយបង្កដោយជំងឺនេះ៕ ដោយៈ ពលជ័យ
ពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃបណ្តាញទីក្រុងឆ្លាតអាស៊ាន ដែលប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃ ទី ៣០ ខែសីហាឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីដេអូរូបថតៈអគ្គលេខាធិការដ្ឋានក្រសួង មហាផ្ទៃ