ប៉ូលីសកំពុងសើបអង្កេតលើ ករណីប្លន់ខ្សែប្រយុទ្ធរបស់Barcelona

ខ្សែប្រយុទ្ធក្លិប FC Barcelona កីឡាករ Pierre-Emerick Aubameyang បានក្លាយជាជនរងគ្រោះនៃអំពីចោរប្លន់ដោយហិង្សា នៅឯផ្ទះរបស់លោក នាវេលាព្រឹកទៀបភ្លឺថ្ងៃចន្ទ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។
ប៉ូលិសបាននឹងកំពុងការស៊ើបអង្កេតករណីប្លន់នេះនៅតំបន់ Castelldefels ជិតទីក្រុង Barcelona ។ សារព័ត៌មានអេស្ប៉ាញ El Pais បានចុះផ្សាយថា ចោរប្លន់ប្រដាប់អាវុធមួយក្រុមបានសម្រុកចូលផ្ទះ ហើយបានគម្រាមកីឡាករ និងភរិយារបស់លោក និងបានបង្ខំឲ្យពួកគេបើកទូរដែក និងបានយកគ្រឿងអលង្ការ។ Aubameyang ត្រូវបានគេរាយការណ៍ថា បានរងការវាយពីក្រុមចោនៅក្នុងហេតុការណ៍នេះ។ Barcelona បានឲ្យដឹងថា កីឡាករ Aubameyang និងភរិយារបស់លោក ស្ថិតក្នុងស្ថានភាពល្អ ក្រោយហេតុការណ៍ប្លន់នេះ។កីឡាករលំដាប់អន្តរជាតិហ្គាបុង វ័យ ៣៣ឆ្នាំរូបនេះ គឺជាកីឡាករបម្រុងដែលមិនបានចូលលេងនោះទេ ខណៈ Barcelona បានយកឈ្នះលើ Real Valladolid ៤-០ នៅឯកីឡដ្ឋាន Nou Camp កាលពីថ្ងៃអាទិត្យកន្លងទៅនេះ៕ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner