West Ham យកបានខ្សែបម្រើប្រេស៊ីល Paqueta ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ

West Ham United បានសម្រេចជាផ្លូវការយកបានខ្សែបម្រើសញ្ជាតិប្រេស៊ីល Lucas Paqueta ដែលមានកិច្ចសន្យារយៈពេល ៥ឆ្នាំ ផ្ទេរមកពីក្លិបបារាំង Lyon នៃតម្លៃខ្លួនដែលត្រូវបង់ដំបូងប្រមាណ ៣៦.៥លានផោន ជាមួយការបន្ថែមផ្សេងៗទៀតដែលអាចកើនឡើងជាង ៥០លានផោន។
ខ្សែបម្រើវ័យ២៥ឆ្នាំ Paqueta ក៏កំពុងស្ថិតក្តីរំពឹងថា អាចជាប់ក្នុងជម្រើសជាតិសាំបាប្រេស៊ីល នៃការប្រជែងពាន FIFA World Cup 2022 នៅប្រទេសកាតានាពេលខាងមុខនេះផងដែរ។ ខណៈរូបគេត្រូវបានក្លិប Lyon នាំមកក្នុងតម្លៃ ១៧លានផោនកាលឆ្នាំ២០២០ ពីក្លិប AC Milan។ Paqueta បានចាប់ផ្តើមលេងជាកីឡាករអាជីពដំបូងនៅក្លិបក្នុងស្រុក Flamengo រួចបន្តផ្ទេរមក AC Milan និងលេងបាន ៣រដូវកាលជាមួយ Lyon ដោយសរុបមករកបាន ៤០គ្រាប់ ក្នុងចំណោម ២១៩ប្រកួតនៃក្លិបទាំង ៣ខាងលើ ក្នុងនោះការបង្ហាញខ្លួន ជាមួយសាំបាប្រេស៊ីល រកបាន ៧គ្រាប់នៃ ៣៣ប្រកួតជាបណ្តោះអាសន្ន។

បច្ចុប្បន្នស្ថិតក្នុងលីគ Premier League ក្លិបញញួរធំ West Ham កំពុងឈរនៅលេខរៀងទី១៦ ក្រោយឆ្លងកាត់ ៣ប្រកួត និងរកបាន ៣ពិន្ទុ ដែលសប្តាហ៍ទី៤ ត្រូវប៉ះក្រុម Spurs និងមានភារៈកិច្ចប្រជែងវគ្គចែកពូលពាន Europa Conference League ៕

ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner