ខ្សែការពារ Marcos Alonso របស់ Chelsea ជិតចុះហត្ថលេខាជាមួយ Barcelona

ខ្សែការពារ Marcos Alonso របស់ Chelsea ខិតជិតនឹងចុះហត្ថលេខាជាមួយក្លឹប Barcelona នៅយប់ថ្ងៃពុធម្សិលមិញ ។ Alonso គ្រោងនឹងហោះហើរទៅកាន់អាកាសយានដ្ឋាន El Prat មុនពេលចុះហត្ថលេខាជាមួយ Barca ។

នាយកក្លឹប Barca លោក Jordi Cruyff និង Mateu Alemany មានសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងនឹងឈានដល់ឆាប់ៗនេះ ។ នេះបើតាមការអោយដឹងពី Sport ។ ការផ្ទេរនេះអាចនឹងកើតឡើង ដោយសារតែក្លឹបតោខៀវ Chelsea បានអនុញ្ញាតិអោយ Alonso ចាកចេញ ប្រសិនបើ Barça ចង់បានខ្សែការពាររូបនេះ ។

គួរបញ្ជាក់ថា Marcos Alonso អតីតកីឡាករ ក្លឹប Bolton Wonderer និង Sunderland បានចូលរួម ជាមួយ ក្លឹប Fiorentina ក្នុងឆ្នាំ២០១៦ មុនផ្ទេរមកចូលរួមជាមួយតោខៀវ Chelsea ក្នុងតម្លៃខ្លួន ៩លានផោន ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner