យោធិនចូលនិវត្តន៍៣១៧នាក់ទទួលការបំពាក់ឋានន្តរសក្តិ៍

អត្ថបទដោយ៖
Kien Sereyvuth

 យោធិនត្រូវចូលនិវត្តន៍៣១៧នាក់នៅខេត្តស្ទឹងត្រែងបានទទួលការបំពាក់ឋានន្តរសក្តិពីក្រសួងការពារជាតិ។ ពិធីបំពាក់ឋានន្តរសក្តិនោះ ធ្វើឡើងក្រោមអធិបតីភាព អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេ បញ្ជាការកងទ័ពជើងគោកលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅទីបញ្ជាការយោធភូមិភាគទី១ ខេត្តស្ទឹង ត្រែងនៅថ្ងៃ២២កញ្ញា។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា  ពិធីបំពាក់ឋានន្តរសក្តិ ជូនយោធិន ត្រូវចូលនិវត្តន៍នា គឺមាន២អត្ថន័យ គឺទី១ជាការអរគុណចំពោះគុណូបការៈរបស់យោធិនទាំងនោះ ដែលបានបំ ពេញភារកិច្ចបម្រើជាតិមាតុភូមិ លះបង់កម្លាំងកាយចិត្តក្នុងរយ:ពេលជាច្រើនឆ្នាំកន្លងមក ថែមទាំងចូលរួមក្នុង ការទប់ស្កាត់ អំពើហឹង្សាបំផុសបំផុលផ្សេងៗក៏ដូចជាការចូលរួមក្នុងការអនុវត្តគោលការណ៏នយោបាយឈ្នះឈ្នះ ផងដែរ។ អត្ថន័យទី២ គឺការអបអរសាទរដល់យោធិនទាំងនោះដែលព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលបានប្រ គល់តម្លើងឋានន្តរសក្តិ ដើម្បីជាការតបស្នងសងគុណចំពោះពួកគេវិញ និងជាការផ្ដល់កិត្តិយសលើកទឹកចិត្ត ជូនយោធិនចូលនិវត្តន៍ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល។ លោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត បានថ្លែងថាគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺមិនដែលបោះបង់ចោលយោធិនចូលនិវត្តន៍នោះទេ ប៉ុន្តែ បានផ្ដល់នូវគោលនយោបាយរបបសន្តិសុខសង្គម ការព្យាបាលជំងឺ និងគោលនយោបាយជាច្រើនទៀត។ រាជរដ្ឋាភិបាលនៅតែបន្តខិតខំដោះស្រាយតាមយន្តការសមាគមអតីតយុទ្ធជន ដែលនោះគឺជាមនោសញ្ចេតនា គួរកត់សម្គាល់ថានៅក្នុងឆ្នាំ ២០១៩ នៅទូទាំងបញ្ជាការដ្ឋានកងទ័ពជើងគោក យោធិនដែលបានចូលនិវត្តន៍មាន ចំនួន ២ពាន់៤៨១នាក់។

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner