Mbappe រកបាន ២គ្រាប់ជួយ PSG ឈ្នះ Juventus

ក្រុមអ្នកមានបារាំង PSG បានយកឈ្នះក្រុមសេះបង្កង់ Juventus នៅក្របខណ្ឌ Uefa Champion League ក្នុងលទ្ធផល ២ទល់១ កាលពីយប់មិញ ។

ខ្សែប្រយុទ្ធជួរមុខ Kylian Mbappe រកបាន២គ្រាប់ម្នាក់ឯង នៅនាទីទី៥ ១គ្រាប់ពីការបញ្ជូនបាល់យ៉ាងល្អពី Neymar និងគ្រាប់ទី២ នៅនាទីទី២២ បញ្ជូនដោយ Hakimi ។ លុះវគ្គទី២ កីឡាករ Mckennie នៅនាទីទី៥៣ លទ្ធផលនេះបន្តរហូតចប់ការប្រកួត PSG ឈ្នះ Juventus ២ទល់១ ។ ខណៈមួយគូរទៀតនៅពូល H ដូចគ្នា ក្រុម Benfica យកឈ្នះ Maccabi Haifa ២ទល់០ ។

គួរបញ្ជាក់ថា ប្រកួតបន្ទាប់ នៅពូល H នេះ ក្រុម Juventus ប៉ះ Benfica , Maccabi Haifa ប៉ះ PSG នៅថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២២ ។ រីឯការប្រកួតនៅពូល E ក្រុម FC Salzburg 1:1 AC Milan , ពូល F ក្រុម Celtic 0:3 Real Madrid , RB Leipzig 1:4 Shakhtar Donetsk , ពូលG ក្រុម Sevilla 0:4 Man City ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner