Thomas Partey ត្រឡប់មកជួយ Arsenal វិញក្រោយជាពីរបួស

ខ្សែបម្រើ Thomas Partey របស់គាំភ្លើងធំ Arsenal បានត្រលប់មកជួយក្រុមវិញក្រោយជាសះស្បើយពីរបួសភ្លៅ ។

លោក Mikel Arteta បាននិយាយថា ខ្សែបម្រើសញ្ជាតិហ្គាណា នឹងអវត្តមានច្រើនសប្តាហ៍ដោយសាររបួសភ្លៅកាលពីរដូវកាលមុន គ្រាក្រុមកាំភ្លើងធំ ប្រកួតចាញ់ Crystal Palace និងបន្តបរាជ័យ៤ប្រកួតជាប់ៗគ្នា គឺចាញ់ ក្រុម Brighton , ក្រុម Southampton ក្រុម Spurs និង Newcastle ដែលធ្វើអោយក្រុម Arsenal ធ្លាក់ចេញពីតំណែង Top 4 ។

ទោះជាយ៉ាងណាក៏ដោយ Evening Standard បានអោយដឹងថា Partey នឹងជាសះស្បើយវិញត្រលប់មកវិញ នឹងចូលហ្វឹកហាត់វិញជាមិត្តរួមក្រុម នៅសប្តាហ៍នេះ ដើម្បីជួយកាំភ្លើងធំ បន្ទាប់ពីកីឡាករ Mohamed Elneny មានបញ្ហារបួសរយៈពេលវែង ។

គួរបញ្ជាក់ថា កីឡាករវ័យ២៩ ឆ្នាំរូបនេះ ត្រូវបានកោះហៅសម្រាប់ការប្រកួតមិត្តភាព រវាងក្រុមហ្គាណាជាមួយនឹង ប្រេស៊ីល និងនីការ៉ាហ្គា នៅចុងខែនេះ ។ Thomas Partey ត្រូវបាន Arsenal ទិញកាលពីរដូវក្តៅមុន ក្នុងឆ្នាំ២០២០ ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner