អ្នកចាត់ការ Ten Hag បង្ហាញអារម្មណ៍ចង់ឲ្យ Rashford បន្តកិច្ចសន្យានៅ Man Utd

អ្នកចាត់ការក្រុម Manchester United លោក Erik ten Hag បាននិយាយថា ចង់អោយកីឡាករ Marcus Rashford បន្តកិច្ចសន្យានៅ Man Utd ។
ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ រកបានមួយគ្រាប់ជួយ Man Utd យកឈ្នះ Arsenal កាលពីចុងសប្តាហ៍មុន ៣ទល់១ ។
ថ្លែងនៅមុនការប្រកួតនៅថ្ងៃព្រហស្បតិ៍ជាមួយ Real Sociedad នៅក្របខណ្ឌ Europa League លោក Ten Hag បានប្រាប់អ្នកសារព័ត៌មានថា “ខ្ញុំមិនគិតថាគាត់ផុតកុងត្រាទេ ខ្ញុំគិតថា United កំពុងគិតពីបញ្ហានេះ ។ Rashford នឹងផុតកុងត្រានៅរដូវក្តៅ ប៉ុន្តែ Man Utd មានជម្រើស ក្នុងការបន្តកុងត្រាបន្ថែមមួយឆ្នាំទៀត។
គួរបញ្ជាក់ថា Marcus Rashford នឹងចប់កុងត្រានឹង Man Utd នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ខាងមុខ ប៉ុន្តែក្លឹបបិសាចក្រហម មានលក្ខខ័ណ្ឌបន្តកុងត្រា១ឆ្នាំទៀត ។ ខណៈក្លឹបអ្នកមានបារាំង PSG កំពុងតែចាប់អារម្មណ៍ Rashford ប្រសិនបើចប់កិច្ចសន្យាជាមួយនឹង Man Utd ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner