Lewandowski ធ្វើបាន Hat-Trick ជាមួយនឹងកំណត់ត្រាថ្មីមួយមិនទាន់មានអ្នកធ្វើបាន

សមាជិកថ្មីក្លឹបអ្នកមានបុណ្យកីឡាករ Robert Lewandowski រកបាន Hat-Trick ជួយ Barcelona យកឈ្នះ Viktoria Plzen ៥-១ ក្នុងពូលC ការប្រកួតកាលពីយប់មិញ នឹងក្លាយជាកីឡាករដំបូងគេ ធ្វើបាន Hat-Trick នៅ Champions League បីក្លឹបផ្សេងគ្នា ។
៥គ្រាប់របស់ Barcelona រកបានដោយខ្សែបម្រើ Franck Kessie មួយគ្រាប់ និង Robert Lewandowski ៣គ្រាប់ម្នាក់ឯង នៅនាទីទី៣៤, ៤៥+៣ និង៦៧ ខណៈ Ferran Torres ជាអ្នកបន្ថែមគ្រាប់ទី៥ ខណៈកីឡាករ Sykora របស់ Viktoria Plzen រកបានមួយគ្រាប់នៅនាទី៤៤ ។
គួរបញ្ជាក់ថា Hat-Trick របស់ Lewandowski ក្លាយជាកីឡាករដំបូងធ្វើសម្រេចនៅ Champions League បីក្លឹបផ្សេងគ្នា ជាមួយ Bayern Munich, Borussia Dortmund និង Barcelona។ រីឯនៅពូលC នេះដែរ Inter Milan ០-២ Bayern Munich ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner