ខ្សែបំរើស្លាប Luis Diaz ទាមទារឲ្យក្រុមទម្រង់ បន្ទាប់ពីចាញ់ Napoli នៅ Champions League

ខ្សែបម្រើស្លាបរបស់ Liverpool កីឡាករ Luis Diaz បានទាមទារឱ្យមានការកែលម្អក្រុម បន្ទាប់ពីចាញ់ក្រុម Napoli ដោយលទ្ធផល ៤-១ កាលពីថ្ងៃពុធ នៅ Champions League ។
Diaz និយាយថា គ្រាប់បាល់នៅតង់ទី២ របស់គាត់គឺ “គ្មានតម្លៃ” ខណៈដែលហង្សក្រហមត្រូវបាន ក្រុម Napoli នាំមុខច្រើនគ្រាប់ នៅទីក្រុង Naples។

Diaz បានប្រាប់ ESPN តាមរយៈ Gol Caracol ថា “គ្រាប់បាល់ដែលខ្ញុំបានស៊ុតបញ្ចូលទី គឺមិនមានតម្លៃទេ ។ វានឹងមានសារៈសំខាន់ប្រសិនបើវាជួយក្រុមអោយឈ្នះ ។ «យើងត្រូវតែកែលម្អ សម្រាប់ប្រកួតសំខាន់បន្ទាប់ទៀត ដើម្បីផ្លាស់ប្តូរស្វែងរកជ័យជំនះមកវិញ ។
គួរបញ្ជាក់ថា ប្រកួតបន្ទាប់ ក្រុមហង្សក្រហម Liverpool ត្រូវប៉ះ ក្រុម Ajax , ក្រុម Napoli ត្រូវប៉ះម្ចាស់ Rangers នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner