ខ្សែបម្រើស្លាបរបស់ Shakhtar Donetsk កីឡាករ Mudryk ឆ្លើយបដិសេធក្រុម២ នៅអង់ក្លេស

ខ្សែបម្រើស្លាបរបស់ Shakhtar Donetsk កីឡាករ Mykhaylo Mudryk បាននិយាយថា វានឹងពិបាក ក្នុងការបដិសេធឱកាសលេងនៅ Premier League ។ គឺក្រុម Everton និង Arsenal ដែលបានបង្ហាញចំណាប់អារម្មណ៍ ចង់បានកីឡាករអ៊ុយក្រែនរូបនេះ ។

ថ្លែងទៅកាន់ CBS Sports កីឡាករ Mudryk បាននិយាយថា “ ក្នុងរដូវរងារ មានការពិភាក្សាជាច្រើន អំពីការផ្ទេរពីក្លឹបដែលចង់បានខ្ញុំ ប៉ុន្តែវាជារឿងធម្មតា។ ប៉ុន្តែសម្រាបខ្ញុំ គឺចង់លេងនៅ Shakthar ខ្ញុំស្រលាញ់មិត្តរួមក្រុមគ្រប់រូបនៅទីនេះ ពីព្រោះ Shakhtar គឺជាផ្ទះរបស់ខ្ញុំ។

Mudryk បានសារភាពថា បំណងប្រាថ្នាខ្ញុំចង់លេងនៅក្របខ័ណ្ឌកំពូលរបស់អង់គ្លេស នៅថ្ងៃណាមួយ ពីព្រោះវាជាក្តីសុបិនរបស់កីឡាករគ្រប់រូបដែលចង់ទៅលេងនៅ Premier League” ៕ ចាន់

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner