កន្ទួតជាផ្លែឈើប្រភេទម្ជូរ និងជាឱសថព្យាបាលរោគជំងឺ

ភ្នំពេញ៖កន្ទួត(Star Gooseberry)ដើមមានកម្ពស់ ៥-១០ម គល់រលោងមានជ័រ លើដើមតែមួយ (monoecious plant) មានផ្កាញី និងផ្កាឈ្មោល (Female and Male flower) ជួនកាលលើដើមនោះមានផ្កាទ្វេភេទ (bisexual flower) មែកមានលក្ខណៈស្រួយគ្រឿមៗដោយសារស្នាមធាងរលេះ។

ផ្កាឈ្មោល និងផ្កាញីមានត្របកបួន ពណ៌ក្រហមគ្មានស្រទាប ហើយកេសរឈ្មោលមាន បួនក្លែប និងកេសរញីមាន ៦-៨ក្លែប។ ផ្លែ(Drupe) មានគ្រាប់តែមួយ ហើយរឹង ឯសាច់ក្រៅទន់ជាកញ្ចុំៗ។ តួដើមពណ៌លឿងតិចៗរាងមូលមានអង្គត់ផ្ចិត ១,៥-២,៥សង់ទីម៉ែត្រ ហើយផ្កាដុះចេញផ្ទាល់លើតួដើម ឬផ្ទាល់លើមែក និងនៅលើផ្លែមាន ចង្អូរ ៦-៨សង់ទីម៉ែត្រ ផ្កាឈ្មោលច្រើនដុះលើមែកថ្មីៗហើយវែង ឯផ្កាញីដុះលើមែកចាស់ហើយមិនសូវវែង។ កន្ទួតបន្តពូជដោយគ្រាប់ ដុះស្ទើរគ្រប់កន្លែង នៅប្រទេសកម្ពុជា។

ការប្រើប្រាស់បាន ២បែប ជាគ្រឿងទេស និងឱសថ៖
គ្រឿងទេស ផ្លែធ្វើជាម្ជូរ ឬបុកត្រីឆ្អើរ ស្លឹកអាចធ្វើជាបន្លែ អាម៉ុក និងអន្លក់។ ឱសថ ជ័រដែលហូរចេញពីមែក កាត់ធ្វើថ្នាំក្អួត។ ស្លឹកបុកព្យាបាលចុកចង្កេះ ឈឺសសៃជើង គ្រុនក្តៅ និងឈាមអញ្ចាញធ្មេញ។ ស្លឹកនឹងឬស ប្រើសម្រាប់ឃាត់ឈាម ធ្វើឱ្យឈាមរត់ស្រួល និងរំលាយឈាម។ ផ្លែជាថ្នាំត្រជាក់ព្យាបាលក្អក ឯសម្បកដើមព្យាបាលបូសស្វាយ ស្ងោរងូតសម្រាប់ព្យាបាលចែងថ្ងៃ៕ដោយ៖ម៉ាដេប៉ូ
ប្រភពពីទំព័រហ្វេសប៊ុកក្រសួងបរិស្ថាន

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner