ថ្នាក់ដឹកនាំរដ្ឋបាលខណ្ឌពោធិ៌សែនជ័យ ក្នុងរាជធានីភ្នំពេញ ៖ យុទ្ធសាស្រ្តចាក់ស្រោចវ៉ាក់សាំង របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ភាពសាំក្នុងសហគមន៍ សុខុមាលភាពប្រជាពលរដ្ឋ និងការការពារអាយុជីវិត

ព្រះវិហារ ៖ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៌សែនជ័យ បានគូសបញ្ជាក់ថា យុទ្ធសាស្រ្តចាក់ស្រោចវ៉ាក់សាំងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ភាពសាំក្នុងសហគមន៍ សុខុមាលភាពប្រជាពលរដ្ធ និងការការពារអាយុជីវិតពីការស្លាប់ដោយសារការឆ្លងនៃជម្ងឺកូវីដ១៩ ពិសេសការជួបជុំគ្នាឡើងវិញ ។ នេះជាការលើកឡើងក្នុងឱកាសចុះជួប សំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយ និងថវិកាមួយចំនួន ជូនដល់កងកំលាំងវរៈនរគបាលការពារព្រំដែនគោក លេខ ៧៩៣ ដែលឈរជើងការពារនៅខ្សែរក្រវ៉ាត់ព្រំដែន ប្រចាំទិសប្រាសាទព្រះវិហារ ច្រកអានសេះ តាមអនុសាសន៍ដឹកនាំដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងតាមផែនការយកចិត្តទុកដាក់ដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែលខិតជិតចូលមកដល់ ។

លោក សក់ ច័ន្ទកញ្ញារិទ្ធ មានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ យកចិត្តទុកដាក់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចំពោះកងកម្លាំងនិងក្រុមគ្រួសារ ដែលកំពុងឈរជើងការពារនៅតាមបន្ទាត់ព្រំដែន ។ មិនតែប៉ុណ្ណោះ នេះសកម្មភាពនៃការចង់សម្ព័ន្ធមិត្តមេត្រីភាពផ្សារភ្ជាប់ ទំនាក់ទំនងគាំទ្រ រវាងសមភូមិមុខ ជាមួយសមរភូមិក្រោយ ដែលបានខិតខំយកអស់ កម្លាំងកាយចិត្តចំពោះជាតិមាតុភូមិ ។

លោកអភិបាលខណ្ឌក៏បានលើកឡើងនូវការខិតខំប្រែងក្នុងការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ធមន្រ្តី នាពេលកន្លងមក បានដាក់ចេញនូវវិធានការទប់ស្កាត់ផ្សេងៗ ពិសេសក្នុងការចាក់ស្រោចវ៉ាក់សាំងការពារដល់ប្រជាពលរដ្ធនៅទូទាំងប្រទេសកម្ពុជា គ្រប់ស្រទាប់វណ្ណៈដោយមិនប្រកាន់ជាតិសាស រួមទាំងជនបរទេស នាំឲ្យឈានដល់ការបើកដំណើរការប្រទេសឡើងវិញ លើគ្រប់វិស័យ ជាមួយវិធានការសុខាភិបាលយ៉ាងម៉ឺងម៉ាត់ រហូតផ្តល់ឱកាស នៃការជួបជុំក្រុមគ្រួសាររបស់ប្រជាពលរដ្ធកម្ពុជាក្នុងរដូវបុណ្យទាន ។

សូមបញ្ជាក់ថា អំណោយជាគ្រឿងឧបភោគបរិភោប និងថវិកា ដែលបានយកមកផ្តល់ជូនដល់កងកំលាំងវរៈនរគបាលការពារព្រំដែនគោកលេខ ៧៩៣ ដែលឈរជើងការពារនៅខ្សែក្រវ៉ាត់ព្រំដែន ប្រចាំទិសប្រាសាទព្រះវិហារច្រកអានសេះ មានរបស់មន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញ សាលាខណ្ឌពោធិ៍សែនជ័យ សាលាខណ្ឌកំបូល និងសាលាខណ្ឌព្រែកព្នៅ ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner