កន្រ្ទោកជារុក្ខជាតិមានក្លិនឈ្ងុយឆ្ងាញ់ និងជួយបង្កើនរស់ជាតិសម្ល

ភ្នំពេញ៖ កន្រ្ទោក (Curry leaf) ជាឈ្មោះរុក្ខជាតិមួយប្រភេទ ស្លឹកផ្លែមានក្លិនប្រហើរ ហើយគេចូលចិត្តប្រើស្លឹកវាមកធ្វើជាគ្រឿងសម្លដើម្បីបន្ថែម រស់ជាតិឱ្យកាន់តែឆ្ងាញ់ និងក្លិនសម្លកាន់តែជាទីទាក់ទាញបរិភោគ។

ជាទូទៅដើមកន្រ្តោកមានកម្ពស់ ២-៥ម មែកខ្ចីមានរោមច្រើន ចំណែកស្លឹករួមស្និតសេស (Imparipinate) កូនស្លឹក (leaflets) មានចំនួន ១៧-៣១ស្លឹក គែមស្លឹកច្រើនមានកំពកតូចៗ។ ផ្កាពណ៌សផ្តុំពីរៗ ជាចង្កោមបែកសាខា (paniculate cyme) ដុះនៅចុងមែក ត្របកផ្កា៥ស្រទាប់ពណ៌ស កេរសឈ្មោល ១០មានទងពណ៌ស។ ផ្លែមូលទន់ ទុំពណ៌ខ្មៅ មាន ១-២គ្រាប់។ ស្លឹកស្រស់មានក្លឹនក្រអូបឈ្ងុយ ដល់ស្ងួតត្រូវអស់ក្លឹន ផ្កា និងផ្លែមានក្លឹនប្រហើរ។ ផ្លែបរិភោគបាន ត្រូវយកគ្រាប់ចេញព្រោះមានជាតិពុល។ ដើមដុះជាគុម្ពលើដីវាល ឬព្រៃគម្ពោត នៅប្រទេសកម្ពុជា។

ការប្រើប្រាស់បាន ២បែប ជាគ្រឿងទេស និងឱសថ៖
គ្រឿងទេស បង់ក្នុងសម្លរម្ជូរគ្រឿង ការី ត្រីកប់។ ឱសថ សម្បក ឬស និងស្លឹកធ្វើ ជាថ្នាំព្យាបាលជំងឺសើស្បែក បឹទកន្លែងពោះចឹង និងបន្សាបជាតិពុល។ ស្លឹកអាចស្ងោរសម្រាប់ព្យាបាលរមាស់ ទល់លាមក ចុកពោះរាក ៕ ដោយ៖ម៉ាដេប៉ូ
ដកស្រង់ពីផេកទំព័រហ្វេសប៊ុកក្រសួងបរិស្ថាន

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner