Barcelona ចង់នាំយកខ្សែប្រយុទ្ធក្លឹបគូប្រជែងម្នាក់ នៅ La Liga

ក្លឹប Barcelona កំពុងត្រៀម ដេញថ្លៃទិញយកខ្សែបម្រើ ប្រយុទ្ធរបស់ Real Madrid កីឡាករ Marco Asensio មកកាន់ទឹកដី Camp Nou។

លោក Xavi កំពុងត្រៀមបញ្ចេញការចំណាយបន្ថែមពេលដែលទីផ្សារដោះដូរ កីឡាករ បើកនាខែមករាខាងមុខ។ Asensio ត្រូវបាន រាយការណ៍ថា ជាគោលដៅ មួយរបស់ អ្នកចាត់ការវ័យ ៤២ ឆ្នាំ។ ខ្សែប្រយុទ្ធសញ្ជាតិអេស្បាញរូបនេះ នៅសល់ កុងត្រាមិនដល់មួយឆ្នាំក្នុង កិច្ចសន្យាជាមួយក្លឹប Madrid។ នេះយោងបើតាមការចុះផ្សាយរបស់ The Sun កីឡាករវ័យ២៦ឆ្នាំ ឆាប់ៗ អាច នឹងផ្លាស់មកកាន់ក្លឹប គូប្រជែង Barcelona។

កីឡាករ សញ្ជាតិអេស្ប៉ាញ មានការ ទាក់ទងផ្ទេរចេញ ពី Bernabeu អំឡុងពេលរដូវ ក្ដៅនេះ ប៉ុន្តែមិន អាចកើត ឡើង ខណៈគេនឹងចាកចេញ ដោយគ្មានតម្លៃខ្លួន នៅឆ្នាំ ក្រោយ។

ត្បិតរដូវក្ដៅនេះ Barca បាន នាំចូលកីឡាករសំខាន់ៗ ដូច ជា Rober Lewandowski និង Raphinha ប៉ុន្តែនៅតែ បន្តចង់ចាយលុយបន្ថែមទៀត ដើម្បីពង្រឹងខ្លួនឲ្យឡើងជា ក្រុមកំពូលនៅអឺរ៉ុបវិញ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner