ខ្សែបម្រើ Eriksen ត្រូវបានគេប្រៀបធៀបថាមានទម្រង់លេងល្អដូច Scholes

កីឡាករ Christian Eriksen បានសារភាពថា វាគឺជា “កិត្តិយស” ដែលត្រូវបានប្រៀបធៀបជាមួយនឹងវីរបុរសរបស់ Manchester United លោក Paul Scholes ។

កីឡាករអន្តរជាតិដាណឺម៉ាករូបនេះ មានទម្រង់លេងយ៉ាងល្អក្នុងតួនាទីជាខ្សែបម្រើកណ្តាលក្រោមការដឹកនាំរបស់ Erik ten Hag។ ទម្រង់លេងរបស់ Eriksen ក្នុងការបញ្ជូនបាល់ តួនាទីជាខ្សែបម្រើត្រូវបានគេប្រៀបធៀបដូច Scholes ។

Eriksen បានប្រាប់ Politiken ថា៖ «វាជាបាល់ទាត់ខ្លីហើយបង្ហាញថាវាលឿនប៉ុណ្ណា។ “ជាការពិតណាស់ វាជាការល្អណាស់ ក្នុងការប្រៀបធៀបខ្ញុំនឹងគាត់ ប៉ុន្តែនេះគ្រាន់តែចំនុចយលឃើញរបស់អ្នកតែប៉ុណ្ណោះ ។ សម្រាប់ខ្ញុំមានសំណាងដែលខ្ញុំបានអាចលេងជាមួយ Paul Scholes ដោយសារគាត់គឺជាកីឡាករដ៏ល្អម្នាក់ ។”

គួរបញ្ជាក់់ថា Christian Eriksen បានផ្ទេមកក្លឹបបិសាចក្រហមដោយគ្មានតម្លៃខ្លួន កាលពីខែកក្កដា ឆ្នាំ២០២២ ពីក្លឹប Brentford ក្រោយចាកចេញពីក្លឹប Inter Milan ក្នុងឆ្នាំ២០២១ ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner