Arthur Melo បង្ហាញខ្លួនដំបូងនៅឈុតយុវជន Liverpool

Arthur Melo បានបង្ហាញខ្លួនដំបូងសម្រាប់ក្រុម Liverpool U21 នៅពានរង្វាន់ Papa Johns Trophy Northern Group D តែបរាជ័យ ១ទល់០ ក្រោយថ្វីជើងក្លឹប Rochdale ។

ខ្សែបម្រើសញ្ជាត់ប្រេស៊ីលរូបនេះ បានប្តូរចូលនៅនាទីទី៦៣ ជំនួសកីឡាករ Jay Spearing ។ជាមួយនឹងការបង្ហាញខ្លួនលកើកដំបូងសម្រាប់ក្លឹប Liverpool បន្ទាប់ពីខ្ចីជើងពីក្លឹប Juventus ប៉ុន្តែកីឡាករ Arthur Melo ត្រូវបានគេរាយការណ៍ថា កំពុងខិតខំប្រឹងប្រែងស្វែងរកជម្រើសដំបូងក្រោមការដឹកនាំរបស់លោក Jurgen Klopp ។ សារព័ត៌មាន Daily Mail ថ្មីៗនេះបានរាយការណ៍ថា Arthur កំពុងហ្វឹកហាត់មួយថ្ងៃពីរដង នៅលើទីលានកាលពីល្ងាចថ្ងៃអង្គារ ក្រោយបង្ហាញខ្លួនជាមួយឈុតយុវជន U21 ។

គួរបញ្ជាក់ថា ក្លឹបហង្សក្រហម Liverpool បានខ្ចីជើង Arthur Melo ពីក្លឹប Juventus កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ជាថ្លៃពលកម្ម ៤.៥ លានអឺរ៉ូ ក្នុងកិច្ចសន្យាទិញផ្តាច់ ៣៧.៥ លានអឺរ៉ូ ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner