កីឡាករវ័យក្មេងបំផុតរបស់ Arsenal បង្កើតប្រវត្តិសាស្ត្រ Premier League

ក្រុមកាំភ្លើងធំ Arsenal បានដាក់កីឡាករវ័យក្មេងបំផុតនៅក្របខណ្ឌ English Premier League ក្រោយអ្នកចាត់ការ Mikel Arteta គិតថានាំមុខ៣ទល់០ លើក្រុម Brentford រកបានដោយកីឡាករ William Saliba, Gabriel Jesus និង Vieira ម្នាក់មួយគ្រាប់ ។
ការបង្ហាញខ្លួននៅនាទីទី៩២ របស់ខ្សែប្រយុទ្ធវ័យក្មេង Ethan Nwaneri ជំនួស Fabio Vieira គឺបង្កើតប្រវត្តិសាស្រ្ត ជាកីឡាករក្មេងបំផុតអាយុ១៥ឆ្នាំដំបូងគេ នៅក្របខ័ណ្ឌ English Premier League ។
Nwaneri បានបំបែកកំណត់ត្រាកីឡាករ Harvey Elliott ដែលកំពុងលេងឱ្យ Liverpool នៅពេល បង្ហាញខ្លួនឱ្យ Fulham ដែលមានវ័យត្រឹម១៦ឆ្នាំ ៣០ថ្ងៃ ក្នុងឆ្នាំ២០១៩ ។
គួរបញ្ជាក់ថា Nwaneri មាន១៥ឆ្នាំ កើតក្នុងឆ្នាំ២០០៧ ធ្លាប់បង្ហាញខ្លួនជាលើកដំបូងឈុតអាយុក្រោម១៨ឆ្នាំ ពេលមានអាយុ១៤ឆ្នាំ ហើយបានស៊ុតបញ្ចូលទី ។ ហើយកាលពីខែមុន បានស៊ុតបាល់បញ្ចូលទីឱ្យក្រុមជម្រើសជាតិអង់គ្លេសអាយុក្រោម ១៧ឆ្នាំ ក្នុងតំណែងជាកីឡាករបម្រុង ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner