ក្លឹប Everton ព្រួយបារម្ម នឹងបញ្ហារបួសរបស់ Patterson

កីឡាករ Nathan Patterson មានបញ្ហារបួសក្នុងការប្រកួតនៅ Nations League បានធ្វើអោយក្លឹបទូកក្តោង Everton មានការព្រួយបារម្ម បន្ទាប់ពីត្រូវសម្រាករយៈពេលវែង ។
កាសែត The Times និយាយថា Patterson ត្រូវបានគ្រូពេទ្យធ្វើការវិនិច្ឆ័យដំបូង អាចត្រូវពេលព្យាបាល រយៈពេលប្រាំមួយសប្តាហ៍។ កីឡាករវ័យ ២០ឆ្នាំ ត្រូវបានរបួសជង្គង់និងកជើង ក្នុងការប្រកួត Nations League រវាងស្កុតឡេនជាមួយនឹងអ៊ុយក្រែន កាលពីថ្ងៃពុធ ។
Patterson គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ៣នាក់ របស់ក្លឹប Everton ដែលមានបញ្ហារបួស ។ ប៉ុន្តែកីឡាករ Seamus Coleman អាចត្រលប់មកវិញ ដែលទើបតែបានជាសះស្បើយពីរបួសក្រលៀនខ្លួនឯង ដើម្បីជំនួសកីឡាករ ។
គួរបញ្ជាក់ថា កីឡាករវ័យ២០ ឆ្នាំ សញ្ជាតិស្កុតលែនរូបនេះ ក្លាយជាកីឡាករទី៣២ របស់ Everton បន្ទាប់ពីនាំយកខ្សែការពារឆ្វេង Vitaly Mykoleno មកពីក្លឹប Dynamo Kiev ក្នុងតម្លៃដំបូង ១០-១២លានផោន កើនឡើងដល់ប្រហែល១៦លានផោន ជាមួយនឹងប្រាក់បន្ថែម ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner