ក្លឹបសេះបង្កង់ Juventus ចង់បានខ្សែបំរើម្នាក់របស់ Chelsea

ក្លឹបសេះបង្កង់ Juventus កំពុងចងផ្ទេរយកខ្សែបំរើម្នាក់របស់ក្លឹបតោខៀវ Chelsea គឺកីឡាករសញ្ជាតិអាមេរិក Christian Pulisic ។ Calciomercato.com បានអោយដឹងថា Pulisic កំពុងពិភាក្សាជាមួយក្លឹបយក្សអ៊ីតាលី Juventus ជុំវិញការផ្ទេរក្នុងតម្លៃខ្លួន៣១លាន ដើម្បីចាកចេញពីកីឡដ្ឋាន Stamford Bridge ។
ខ្សែបម្រើស្លាបរបស់សហរដ្ឋអាមេរិក ត្រូវបានគេជឿថា កំពុងមានទំនាក់ទំនងមិនល្អជាមួយ Thomas Tuchel មុនពេលអ្នកចាត់ការរូបនេះ ត្រូវបានបណ្តេញចេញ បន្ទាប់ពីក្លឹបតែងតាំងលោក Graham Potter ជំនួសវិញ ។ ៤រដូវកាល នៅ Stamford Bridge កីឡារក Pulisic មានបញ្ហារបួស និងមិនអាចរកគ្រាប់បាល់ ។ ដូច្នេះហើយ ធ្វើកីឡាកររូបនេះ មិនសូវជាប់ជាចម្រើសដំបូងក្រោមការដឹកនាំរបស់លោក Tuchel ។ ប៉ុន្តែថ្មីៗនេះ ក្លឹប Juventus បានទាក់ទងចង់ផ្លាស់ទៅលេងនៅទីក្រុង Turin ។
គួរបញ្ជាក់ថា ក្លឹប Chelsea បានដាក់តម្លៃខ្លួន៣១លាន សម្រាប់ក្លឹបចង់កីឡាករវ័យ ២៤ឆ្នាំ នៅរដូវកាលនេះ ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner