សម្តេចតេជោ ហ៊ុន សែន បញ្ជាអោយបញ្ចេញឡានទ័ពរាប់រយគ្រឿងដើម្បីជួយពលរដ្ឋរុនតាឯក

សៀមរាប៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាអោយបញ្ចេញឡានទ័ពរាប់រយគ្រឿងដើម្បីជួយពលរដ្ឋរស់នៅភូមិធម្មជាតិរុនតាឯក នេះជាសារឆ្លើយតបនឹងអ្នកនយោបាយ មិនដែលឈ្នះ ដែលអោយកងទ័ពបង្វែចុងកានុង ដាក់នាយករដ្ឋមន្ត្រីស្របច្បាប់កំពុងកាន់តំណែង។ សារនេះជាភ្លើងបំភ្លឺថា ការគិតគូដ៏វែងឆ្ងាយរបស់គណបក្សប្រជាជនកម្ពុជា ធ្វើអោយពលរដ្ឋទុកចិត្តនឹងបន្តគាំទ្របេក្ខភាព សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្តទៀត។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នេះធ្វើឡើង ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ផ្លាស់លំនៅទៅរស់នៅ ភូមិធម្មជាតិរុនតាឯក សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអះអាងថា កម្ពុជា មិនមែនជារបបតកូនចៅដូចកូរ៉េខាងជើងនោះទេ តែអាស្រ័យលើប្រជាពលរដ្ឋ។ មាន័យថា ពលរដ្ឋបោះឆ្នោតឱ្យ គឺមិនខុសនឹងច្បាប់របស់កម្ពុជាឡើយ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner