វិជ្ជាប្រសើរជាងឃ្លាំងទ្រព្យ ប្រើណាស់កើនណាស់ ច្បាស់លែងងងឹត

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ អំពាវនាវដល់មាតាបិតា ប្រឹងគ្រប់ដើម្បីអោយកូនបានសិក្សាដល់កម្រិត ដែលអាចប្រកបការងារចិញ្ចឹមជីវិតបានប្រើសើរ ។

ការលើកឡើងនេះ ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ជិត៤ពាន់នាក់, សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា ក្នុងឋានៈជានាយករដ្ឋមន្ដ្រី សម្ដេចមានសិទ្ធិដាក់ចេញនូវបទបញ្ជា និងអនុវត្តនយោបាយផ្ដល់បណ្ណក្រីក្រជូនប្រជាពលរដ្ឋ មិនមានអ្វីទាស់ខុសនោះទេ។

ពាក្យចាស់ថា ៖

ចំណេះវិជ្ជា ប្រសើរជាងឃ្លាំងទ្រព្យ ចោរលួចមិនបាន ភ្លើងឆេះមិនដល់ លិចទឹកមិនលង់។
ចូរកូនសិក្សាកុំល្ងង់ រៀនសូត្រក្នុងមង់ ទោះបីភ្លើងទៀន។
ហាត់ស្តីនិយាយកុំអៀន ថ្លែងដោយរបៀន ប្រឹងរៀនប្រឹងស្តាប់។
ព្រឹទ្ធហៅប្រដៅដោយច្បាប់ កូនខំត្រង់ត្រាប់ សាស័ព្ទពាក្យគាប់។
ចំណេះវិជ្ជាជាទ្រព្យ សម្បត្តិល្អជាប់ ជាងទ្រព្យសម្ទាយ។
ទៅមកមិនបាច់វេចស្ពាយ ទោះនឹងចាយវាយ មិនងាយនឹងអស់។
ចាយច្រើនកើនច្រើនឥតខ្ចោះ មិនដែលរីងខ្សោះ មិនអស់ខាតខាន។
គ្មានចោរមកប្លន់ឆក់បាន ជាទ្រព្យរុញច្រាន ឱ្យបានពន្លឺ។
វិជ្ជាជាទ្រព្យរន្ទឺ នាំយើងឱ្យភ្លឺ ឈប់ឈឺងងឹត។
កូនអើយចូរនាងរិះគិត ចង់បាត់ងងឹត ប្រឹងគិតរៀនសូត្រ។
កើតមានធនធានរហូត មិនអាចរបូត បាត់បង់ឡើយណា។
ចូរកូនខិតខំសិក្សា ឃ្មាតខ្មីឧស្សាហ៍ ជីវិតជោគជ័យ។
ឈ្នះគ្រប់ឧបសគ្គទីទៃ អវិជ្ជានៃ វិនាសសាបសូន្យ។
លើកស្ទួយជីវិតពួកកូន មាគ៌ាជាក្បូន ជីវិតទាំងឡាយ។
កេរ្តិ៍ឈ្មោះរន្ទឺខ្ចរខ្ចាយ លេចឮសុសសាយ ល្បីពេញលោកា។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner