ក្រុម Napoli ឈ្នះម្ចាស់ផ្ទះ Ajax ៦ទល់១ ខណៈ Barcelona និង At Madrid ចាញ់ដូចគ្នា

ក្រុមភ្ញៀវ Napoli បាន យកឈ្នះ ក្រុម Ajax ៦-១ នៅក្របខណ្ឌ Champions League កាលពីយប់មិញ ខណៈក្រុមអេស្ប៉ាញ២ក្រុម Barcelona និង At Madrid ចាញ់ដូចគ្នា ។
កីឡាករ Mohammed Kudus រកគ្រាប់នាំមុខឲ្យក្រុម Ajax នៅនាទីទី៩ ។ ប៉ុន្តែក្រុម Napoli បានវាយបករហូតដល់៦គ្រាប់ ជាមួយនឹងទម្រង់លេងយ៉ាងល្អ ដោយរកបានពីកីឡាករ Raspadori ២គ្រាប់, Di Lorenzo, Zielonski, Kvaratskhelia និង Simeone ម្នាក់មួយគ្រាប់ ធ្វើអោយក្រុមនៅSerie A មួយនេះ ឈ្នះក្នុងលទ្ធផល ៦ទល់១ ឈរកំពូលតារាង Serie A និង Champions League ក្នុងពូល A ផងដែរ ។ រីឯក្រុម Barcelona បានចាញ់ម្ចាស់ផ្ទះ Inter Milan ០ទល់១ ចំនែកឯក្រុម At Madrid ចាញ់ ក្រុមមកពីប៊ែលហ្សិក Club Brugge ០ទល់២ ។
ចំពោះលទ្ធផលគូផ្សេងទៀត ក្រុម Liverpool ២:០ Rangers , Porto ២:០ Bayer Leverkusen , Marseille ៤:១ Sporting Cp , Eintracht Frankfurt ០:០ Tottenham Hotspur ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner