ការបញ្ចប់មុខតំណែងសមាជិករាជ​រដ្ឋាភិបាល គឺអនុលោមតាម​រដ្ឋធម្មនុញ្ញ នេះជាសារឆ្លើយតប​ក្រុមប្រឆាំងផ្កាប់មុខ

ភ្នំពេញ៖ ថ្លែងនៅរសៀលថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញ​ជាអធិបតីបិទមហា​សន្និបាតកាយរឹទ្ធិជាតិ​កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានរម្លឹកថា ដើម្បីរួមចំណែកផ្តល់​ការចេះដឹងឱ្យពួកប្រឆាំងផ្កាប់មុខ ក្រែងបានឡើងទៅកាន់អំណាចនៅជាតិក្រោយ សម្តេចស្នើឱ្យពួកគេមើល មាត្រា២១ ដែលជាជំពូកនិយាយអំពីព្រះមហាក្សត្រ ក្នុងរដ្ឋធម្មនុញ្ញ និងមាត្រាទី២០ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ​នៃគណៈរដ្ឋមន្ត្រី ទើបពួកគេដឹងសិទ្ធិអំណាចហ្នឹងយ៉ាងម៉េច ព្រោះគេចោទថា «ដករដ្ឋមន្ត្រីត្រូវហើយ តែវាខុសរដ្ឋធម្មនុញ្ញ»

សម្តេចតេជោ ហ៊ុន សែន បំភ្លឺផ្នែកច្បាប់បន្ថែមដល់ក្រុមប្រឆាំងផ្កាប់មុខ ពាក់ព័ន្ធនឹងការបញ្ចប់មុខតំណែងសមាជិករាជរដ្ឋាភិបាល ការបំភ្លឺនេះ បានធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំងបានរិះគន់ ដល់ពុំបានយល់ពីច្បាប់ថា ការបញ្ចប់តំណែងរដ្ឋមន្ត្រីក្រសួងកសិកម្ម ដោយព្រះរាជក្រឹត្យ កាលពីពេលថ្មីៗនេះ ជាការអនុវត្តខុសទៅនឹងរដ្ឋធម្មនុញ្ញ។

សម្តេចតេជោបានណែនាំក្រុមប្រឆាំងឱ្យទៅមើលមាត្រា២១ ជំពូក២នៃរដ្ឋធម្មនុញ្ញដែលចែង​អំពីព្រះមហាក្សត្រ ហើយទៅអានមាត្រា២០ ជំពូកទី៣នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្ត​ទៅនៃគណៈរដ្ឋមន្ត្រី។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner