PSG នឹងអវត្តមានខ្សែប្រយុទ្ធជួរមុខម្នាក់នៅ Champions League យប់នេះ

បញ្ហារបួសកំភួនជើង បានធ្វើអោយខ្សែបម្រើប្រយុទ្ធជួរមុខ Lionel Messi អវត្តមានក្នុងការប្រកួត Champions League ជំនួបរវាងក្រុម Paris St-Germain ជាមួយនឹង Benfica នៅយប់នេះ ។
កីឡាករវ័យ៣៥ឆ្នាំ រូបនេះ ក៏បានអវត្តមានកាលពីថ្ងៃសៅរ៍កន្លងទៅ នៅក្របខណ្ឌ Ligue 1 បន្ទាប់ពីក្រុម PSG ស្មើគ្នា ០-០ ជាមួយ Reims ។ ហើយសម្រាប់រដូវកាលនេះ កីឡាករសញ្ជាតិអាហ្សង់ មិនអាចរកគ្រាប់បាល់បាន នៅលីគ Ligue 1 ។
គួររម្លឹកថា ក្រុម PSG កំពុងឈរកំពូលតារាងពូល H មាន៧ពិន្ទុស្មើគ្នាជាមួយក្រុមលេខ២ Benfica ខណៈ Juventus នៅលេខ៣ ។ ហើយកាលពីជំនួបថ្ងៃទី៦ Benfica ស្មើរគ្នា PSG ១ទល់១ ក្រៅពី Messi កីឡាករ Presnel Kimpembe, Nuno Mendes និង Renato Sanches ក៏នឹងអវត្តមាន ដែរ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner