Barcelona អាចនឹងបាត់បងឪកាសបន្តទៅវគ្ក១៦ក្រុមចុងក្រោយ នៅ Champions League

ក្លឹបអ្នកមានបុណ្យ Barcelona អាចនឹងបង់ឪកាសក្រោយបប្រកួតស្មើគ្នា ៣-៣ ជាមួយ Inter Milan ក្នុងការប្រកួតទី៤ វគ្គសន្សំពិន្ទុក្នុងពូល C នៃពានរង្វាន់ Champions League កាលពីយប់មិញ ប្រសិនបើក្រុមអ៊ីតាលី Inter Milan ប្រកួតឈ្នះក្រុមមកពីឆេក Viktoria Plzen នៅប្រកួតចុក្រោយ។

៣គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Barcelona ធ្វើសម្រេចដោយខ្សែប្រយុទ្ធ Ousmane Dembele និង Robert Lewandowski ២គ្រាប់ម្នាក់ឯង។ ស្របពេលដែល៣គ្រាប់របស់ Inter រកបានដោយកីឡាករ Nicolo Barella, Lautaro Martinez និង Gonsens។

គួរបញ្ជាក់ថា នៅក្នុងពូល C Champions League ក្រុមយក្សអាល្លីម៉ង់ Bayern Munich ឈរលេខ១ ឆ្លងកាត់៤ប្រកួត ឈ្នះទាំង៤មាន១២ពិន្ទុ ឯក្រុម Inter Milan លេខ២ ឆ្លងកាត់៤ប្រកួត ឈ្នះ២ ស្មើ១ ចាញ់១ មាន៧ពិន្ទុ ខណៈលេខ៣ក្រុម Barcelona មានតែ៤ពិន្ទុ ប៉ុណ្ណោះ ។ ករណីប្រសិនបើ Inter Milan អាចយកឈ្នះ Viktoria Plzen នៅប្រកួតចុងក្រោយ នោះ Barcelona នឹងត្រូវធ្លាក់ទៅលេងពាន Europa League ជាលើកទី២រដូវកាលជាប់គ្នា ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner