សម្តេចតេជោ ហ៊ុន សែន ហៅ សម រង្ស៉ី ថា «ពូជក្បត់ជាតិ៣ជំនាន់» ជា​សារ ឆ្លើយតប ដែលអំពាវនាវ​អោយកងទ័ព ប៉ះបោល

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ បានហៅ លោក សម រង្ស៉ី មេដឹកនាំក្រុមប្រឆាំងថាជា «ពូជក្បត់ជាតិ៣ជំនាន់» គ្រាដែលមេក្រុមប្រឆាំង បានប្រកាសផ្តួលរំលំរាជរដ្ឋាភិបាលជាថ្មីម្តងទៀត។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យជាតិគ្រប់គ្រងជាង ៦ពាន់នាក់ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «ឯងដៀលពូជអញ “ត្រកូលហ៊ុន” អញក៏ដៀលពូជឯងដែរ គឺពូជអាក្បត់ជាតិ៣ជំនាន់ និយាយអញ្ចឹងតែម្តង»

លោក សម រង្ស៉ី គឺជាកូនរបស់ លោក សម សារី ដែលជាជនក្បត់ជាតិ និងត្រូវបានគេដឹងថាជាឧបករណ៍នយោបាយរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ប្រមុខរដ្ឋនៃសម័យសង្គមរាស្ត្រនិយម។ លោក រង្ស៉ី​ ធ្លាប់ប្រមាថអង្គព្រះមហាក្សត្រជាច្រើនលើក និងត្រូវបានកាត់ទោសជាបន្តបន្ទាប់។ បន្ទាប់ពីនីរទេសខ្លួនឯងទៅកាន់ប្រទេសបារាំង គេចេញពីការអនុវត្តទោស លោក សម រង្ស៉ី បានប្រកាសជាម្តងហើយម្តងទៀត ក្នុងការវិលត្រឡប់មកផ្តួលរំលំរាជរដ្ឋាភិបាល តាមរយៈការអំពាវនាវឱ្យកងកម្លាងប្រដាប់អាវុធ បង្វែរកាណុងកាំភ្លើងតម្រង់ទៅរាជរដ្ឋាភិបាល។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner