លោកជំទាវ តិមា វិច្ឆិកាល បានចូលរួមពិធី « Business and HR Networking » ដែលជាកម្មវិធីអមព្រឹត្តការណ៍ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២២
អត្ថបទដោយ៖
ឆាយ រត្ថា
លោកជំទាវ តិមា វិច្ឆិកាល អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានចូលរួមពិធី « Business and HR Networking » ដែលជាកម្មវិធីអមព្រឹត្តការណ៍ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២២
ក្នុងឱកាសនោះដែរ លោកជំទាវ តិមា វិច្ឆិកាល បានលើកឡើងថា ការរៀបចំពិធី« Business and HR Networking » គឺដើម្បី ផ្តល់ឱកាសឱ្យធុរជន និយោជក នាយកប្រតិបត្តិ និងអ្នកគ្រប់គ្រងរដ្ឋបាល អាចពិគ្រោះផ្លាស់ប្តូរយោបល់ រឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងអាចបង្កើតគំនិតផ្តួចផ្តើមផ្នែកធុរកិច្ច និងវិនិយោគ សំដៅបង្កើន ផលិតភាព ឧត្តមភាពប្រៀបធៀប និងការរក្សាបាននូវកំណើនសេដ្ឋកិច្ចដោយចីរភាព។