ចាប់ពីឆ្នាំ២០១៩មកដល់ពេលនេះក្រសួងបរិស្ថានបានរកឃើញផូស៊ីលចំនួន ៤៣ទីតាំង

ភ្នំពេញ៖ តាមរយៈការសិក្សាស្រាវជ្រាវចាប់ពីឆ្នាំ២០១៩ មកដល់ពេលបច្ចុប្បន្នក្រសួងបរិស្ថាន បានរកឃើញបំណែកផូស៊ីលចំនួន៤៣ ទីតាំងហើយក្នុងនេះមានទាំងស្ថានីយសត្វសមុទ្របុរាណ ពិសេសនៅតំបន់ខាងខេត្តបន្ទាយមានជ័យ និងបាត់ដំបងបានរកឃើញច្រើនកន្លែង។ក្រៅពីនេះស្ថានីយផូស៊ីលក្លាយជាថ្មនៅខេត្តរតនគិរីនិង ខេត្តព្រះវិហារជាដើម ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីសំណាក់ លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌ នៃនាយកដ្ឋានបេតិកភណ្ឌធម្មជាតិ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន។

គួរបញ្ជាក់ថា ទាក់ទិនក្នុងការរកឃើញផូស៊ីលនេះដែរ លោក លឹម វណ្ណច័ន្ទ បានឱ្យដែរថា៖កន្លងមកក្រុមការងារសិក្សាផូស៊ីល នៃនាយកដ្ឋានតំបន់បេតិកភណ្ឌនៃក្រសួងបរិស្ថានបានរកឃើញផូស៊ីល ខ្យង ផូស៊ីលត្រី ផូស៊ីលដើមឈើ ផូស៊ីលសត្វដាយណូស័រ និងប្រភេទសត្វផ្សេងៗមួយចំនួនទៀត។ ជាមួយគ្នាអ្នកជំនាញក៏បានរកឃើញស្នាមដានជើង នៅភ្នំគូលែន ក្នុងខេត្តសៀមរាប និងបាត់ដំបង។ចុងក្រោយនេះគឺផូស៊ីលឆ្អឺងដាយណូស័រនៅខេត្តកោះកុង។

ទាក់ទិនក្នុងការរកឃើញផូស៊ីលឆ្អឺងសត្វ ដាយណូស័រនេះដែរ លោក លឹម វណ្ណច័ន្ទបានឱ្យដឹងថាឆ្អឹងសត្វដាយណូស័រទើបតែរកឃើញនេះស្ថិតនៅក្នុងថ្មនៅឡើយទេ ហើយនៅថ្ងៃខាងមុខគេនឹងធ្វើការបកថ្មកន្លែងផូស៊ីលឆ្អឺងសត្វដាយណូស័រមើលនេះថានៅខាងក្រោម និងជុំវិញកន្លែងនេះមានបំណែកឆ្អឺងសត្វដាយណូស័រដទៃៗទៀតដែរឬអត់។ សម្រាប់ឆ្អឺងមួយនេះដែរគេនឹងធ្វើការយកទៅទាក់ដាក់តាំងពីព័រណ៍ឱ្យពលករដ្ឋកម្ពុជាមើលដើម្បីទាក់ទាញវិស័យទេសចរនៅថ្ងៃខាងមុខ។

តើអ្វីជាផូស៊ីល? យោងតាមសៀវភៅសិក្សាពីផូស៊ីលរបស់ក្រសួងបរិស្ថានបានឱ្យដឹងថា៖ផូស៊ីលជាស្លាកស្នាមឬសំណល់របស់ភាវរស់ជំនាន់ដើម ដែល បន្សល់ទុកនៅក្នុងថ្ម។ ផូស៊ីលអាចជាឆ្អឹង គម្រប់សារពាង្គកាយ ដូចជាសម្បកសិប្ប សត្វ ឬ ស្នាកស្នាមនៃភាវៈរស់។

ការសិក្សាផូស៊ីល ការសិក្សាផូស៊ីលហៅថាបាសាណភូតវិទ្យា (Paleontology) ។ការសិក្សានេះមានទំនាក់ទំនងនិងមុខវិទ្យាជីវវិទ្យា (Biology)បុរាណវិទ្យា (Archeology) និង ភូគព្ភវិទ្យា (Geology)។ ការសិក្សាផូស៊ីលលើពិភពលោកចាប់ផ្តើមតាំងពីចុងស.វ ទី១៩ និងបន្តមកបច្ចុប្បន្ន ជាពិសេសនៅបណ្តាប្រទេសដែលមានការរីកចម្រើន។ បច្ចុប្បន្ននេះសារមន្ទីរធម្មជាតិធំៗលើពិភពលោកជាច្រើនបានដាក់តាំងបង្ហាញពីផូស៊ីល សត្វ ដើមឈើជាពិសេសពពួកសត្វដាយណូស័រ។ ផូស៊ីលជាច្រើនដែលអ្នកវិទ្យាសាស្ត្រ បានរកឃើញហៅថា កំណត់ត្រាផូស៊ីល (Fossil Record)។

ដោយសារកំណត់ត្រាផូស៊ីល អ្នកវិទ្យាសាស្ត្រអាចសិក្សាអំពីការវិវត្តន៍របស់ភាវរស់លើផែនដី គេអាចស្គាល់ ប្រវត្តិន ការកកើត ការរីកចម្រើន និងការរលត់ផុតពូជនៃប្រភេទភាវរស់នាអតីតកាល។ ផូស៊ីល ជាឯកសារដ៏មានតម្លៃសម្រាប់ការសិក្សាប្រវត្តិផែនដីទៀតផង។ ការសិក្សាប្រភេទផូស៊ីល ដែលរស់នៅក្នុងសម័យកាលណាមួយនៃធរណ៍កាលដោយសម្អាងលើលក្ខខណ្ឌជីវិត នៃប្រភេទផូស៊ីលនោះ នឹងអាចយល់អំពីលក្ខណៈអាកាសធាតុនាសម័យកាលនោះដែរ។ ឧទាហរណ៍វត្តមាននៃផូស៊ីលរុក្ខជាតិជាច្រើនដែលជាប់នឹងថ្មបង្ហាញពីអាកាសធាតុក្ត ហើយសើមនាសម័យកាលនោះ។

សម្រាប់ការសិក្សាផូស៊ីលនៅប្រទេសកម្ពុជានៅមាន ព័ត៌មានតិចតួចនៅឡើយ។ មានរូបភាពផូស៊ីលខ្លះ មានប្រភពនៅប្រទេសកម្ពុជា ដែលបច្ចុប្បន្នតាំងបង្ហាញ នៅប្រទេសវៀតណាម បានយកទៅនៅក្នុងសម័យអាណា និគមបារាំង (រូបទី១-២)។ ទិន្នន័យនៅក្នុង Wikipedia បាននិយាយអំពីផុស៊ីលពពួក trilobite(ឡូបាយ)នៅប្រទេសកម្ពុជា តែអ្នកស្រាវជ្រាវមិនទាន់បានជួបប្រទះនៅឡើយ៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner