កាកបាទក្រហមកម្ពុជា បើយុទ្ធនាការស្តីពី «ការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាបន្ននៅកម្ពុជា»

ភ្នំពេញ ៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាសមាជិកាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អញ្ជើញជាអធិបតីបើកយុទ្ធនាការស្តីពី «ការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាបន្ននៅកម្ពុជា» និងអ្នកពា់ព័ន្ធជាច្រើននាក់ ចុះទៅអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍នៅ២គោលដៅផ្សេងគ្នាៗក្នុងរាជធានីភ្នំពេញ (គោលដៅទី១ ផ្សារព្រែកជ្រៃ ក្នុងសង្កាត់ដង្កោ និងគោលដៅទី២នៅជិតរង់វង់មូលព្រំមុខបួនក្នុងសង្កាត់ជ្រោយចង្វា ព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ ។

លោកជំទាវអគ្គលេខាធិការថ្លែងថា “យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ បានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២២ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ករណីគ្រោះថ្នាក់ចរាចរណ៍ កើន៣០% មានអ្នកស្លាប់៩៤២នាក់ និងមានអ្នករបួស ១៤២៩នាក់ ក្នុងនោះស្លាប់ជាអ្នកប្រើប្រាស់ម៉ូតូមាន៨១% ស្មើនឹង៧៥៩នាក់ នៃអ្នកស្លាប់សារុប ៩៤២នាក់ ហើយការបើកយុទ្ធការនេះឡើង ដើម្បីអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សិស្សនុសិស្ស អាជីវករ និងសាធារណៈជនឱ្យយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក និងស្លាកសញ្ញាចារចរណ៍នានានៅតាមដងផ្លូវ ជាពិសេសគឺដាស់ស្មារតីប្រជាពលរដ្ឋឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែបប្រទីប អកអំបុក ខាងមុខនេះ”។

ជាមួយគ្នានេះដែរក្នុងយុទ្ធនាការនេះ ក៏មានរៀបចំ សំណួរចម្លើយ ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ការដាក់ពិន័យ និងដកពិន្ទុលើបណ្ណបើកបរយានយន្តអំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ និងចែកខិតប័ណ្ណយល់ដឹងពីសុវត្ថិភាពចរាចរណ៍ យល់ដឹងពីពិការភាព ព្រមទាំងបិទចំណាំងផ្លាតនៅតាមម៉ូតូ រម៉កកង់បី ដែលធ្វើដំណើរឆ្លងកាត់ពិធីជាច្រើនរយគ្រឿង។ ប្រជាពលរដ្ឋ៤០នាក់ទទួលមួកសុវត្ថិភាព និង៤៦០នាក់ផ្សេងទៀតទទួលបានរង្វាន់លើកទឹកចិត្តពីការឆ្លើយសំណួរស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ការពិន័យ និងដកពិន្ទុលើបណ្ណបើកបរយានយន្តអំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ ដោយយុវជនកាកបាទក្រហមកម្ពុជា៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner