ថ្នាក់ដឹកនាំខេត្តកំពត អញ្ជើញរៀបចំក្រុងពាលី ក្នុងពិធីបុណ្យប្រណាំងទូក អកអំបុក សំពះព្រះខែ និង បណ្តែតប្រទីបនៅខេត្តកំពត នាពេលខាងមុខនេះ

ខេត្តកំពត ៖ ព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមាត់ព្រែកកំពង់បាយ ក្រុងកំពត ខេត្តកំពត ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត និង លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន និង ឯកឧត្តម ជិង ផល្លា ប្រធានក្រុមពីព្រឹក្សាខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលី ដើម្បីបួងសួងសុំសេចក្តីសុខ សិរីសួរស្តី ជ័យមង្គលក្នុងពិធី បុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ។

សូមជម្រាបថា៖ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នាពេលខាងមុខ រដ្ឋបាលខេត្តកំពតបានកំណត់រៀបចំពិធីប្រណាំងទូក(ង) ខ្នាតប្រពៃណី ស្ថិតលើដងព្រែកកំពង់បាយ (ព្រែកកំពត) នៅថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ និងពិធីបណ្តែតប្រទីប អកអំបុក សំពះព្រះខែ នៅ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

ដើម្បីញ៉ាំងបរិយាកាសនៃកម្មវិធីខាងលើឲ្យកាន់តែមានភាពអធិកអធម និងសប្បាយរីករាយ រដ្ឋបាលខេត្តកំពតក៏បានត្រៀមរៀបចំការសម្ដែងសិល្បះ តន្ត្រីប្រពៃណី និងការតាំងពិព័រណ៍ភូមិមួយ ផលិតផលមួយផងដែរ ៕ Sila Sarin

ads banner