អគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្តេញជនបរទេសចំនួន១៣០នាក់នៅ ២ថ្ងៃចុងក្រោយ

ភ្នំពេញ៖ រយៈពេល២ថ្ងៃគឺ នៅថ្ងៃទី៧ដល់០៨ ខែវិចិ្ឆកា ឆ្នាំ២០២២ អគ្គនាយកដ្ឋានអន្តោ ប្រវេសន៍ បាន បណ្តេញជនបរទេសចំនួន១៣០នាក់ (ស្រី០៣ មាន០២សញ្ជាតិ )ត្រឹមរយៈ ពេល២ថ្ងៃចុងក្រោយ ។ នេះ បើតាមសេចក្តី ប្រកាស ព័ត៌មានរបស់អ្នកនាំពាក្យ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នៅថ្ងៃទី ៨ ខែវិច្ឆិកា ។

អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជាក់ថា អាជ្ញាធរបានបណ្ដេញ ជនជាតិចិន ចំនួន១១០ នាក់ ជនជាតិវៀតណាម២០នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា អនុលោមតាម ច្បាប់ ស្តីពីអន្តោ ប្រវេសន៍ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ និង ប៉ុស្តិ៍នគរ បាល ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង។

បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជនបរទេសចំនួន១៣០នាក់ខាងលើ ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួនពាក់ព័ន្ធបទល្មើសលួច ឆ្លងដែនខុសច្បាប់ គ្មានលិខិតឆ្លងដែន និងលួច ស្នាក់ នៅ ធ្វើការងារខុសច្បាប់ ដែលល្មើសនឹងច្បាប់ស្តីពីអន្ត ប្រវេសន៍ ដោយត្រូវ ធ្វើការបណ្ដេញ ចេញ តាមប្រកាសរបស់ក្រសួងមហាផ្ទៃ និងហាមឃាត់ការ ចូលប្រទេសកម្ពុជា រយៈពេល០៣ឆ្នាំ។

លោក កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យនៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួង មហាផ្ទៃ ថ្លែងថា នេះ មិនមែនជាលើកទីមួយទេ ដែលកម្ពុជា បានបណ្តេញជនបរទេស ចេញ ពីកម្ពុជា និងមានច្រើនសញ្ជាតិ ដែលភាគច្រើនជាជនបរទេស ដែលមិន មានលិខិតឆ្លងដែន ការស្នាក់នៅលើសទិដ្ឋាការកំណត់ ជនបរទេសដែលលួចឆ្លងដែន ជាដើម។

លោកបន្តថា ៖«ជនបរទេសដែលប្រព្រឹត្តបទល្មើសច្រើនជាងគេគឺជនជាតិចិន ដោយពួកគេ ត្រូវ តែ ទទួលទោសពីតុលាការកម្ពុជាសិន មុននឹងបញ្ជូនមកផ្នែកអន្តោប្រវេសន៍ ដើម្បីធ្វើការ បណ្តេញចេញ»។
ការបណ្តេញជនបរទេសចេញខុសច្បាប់ចេញពីកម្ពុជា ពេលនេះ ធ្វើឡើង ក្រោយ ពេលដែល ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៩សីហា ឆ្នាំ ២០២២ បានរំលឹកឱ្យ មន្ត្រី ក្រោមឱវាទ អនុវត្តនិង ទទួលស្គាល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍សម្រាប់ជនបរទេស អន្តោប្រវេសន្ត នៅកម្ពុជា ឱ្យស្រប ទៅ តាមច្បាប់ដែលមានចែងកាលពីឆ្នាំ១៩៩៤មក។

នាយកអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការបណ្តេញជនបរទេសនេះ គឺកម្ពុជាអនុវត្តច្បាប់អន្តោប្រវេសន៍ ដូចទៅនឹងបណ្តាប្រទេសផ្សេងទៀតដែរចំពោះតែជនបរទេសណាដែលប្រព្រឹត្តិខុសធ្ងន់ធ្ងរ ឬមិនមានលិខិតឆ្លងដែន ការស្នាក់នៅលើសទិដ្ឋាការកំណត់ និងជនបរទេសដែលលួចឆ្លងដែនជាដើម ។ លោក សម្តែងការគាំទ្រចំណាច់ការនេះ ។ ប៉ុន្តែ លោកស្នើ ឱ្យអាជ្ញាធរមានសមត្ថមកិច្ចបន្តមានវិធានការច្បាប់អន្តោប្រវេសន៍បន្ថែមទៀត ដើម្បីកុំឱ្យជនបរទេសខុសច្បាប់ទាំងនោះបន្តប្រព្រឹត្តិខុសច្បាប់ ឬ ឈានដល់ការប្រព្រឹត្តិការជួញដូរមនុស្ស ឬឧក្រិដ្ឋកម្មផ្សេងធ្វើឱ្យអសន្តិសុខដល់កម្ពុជា។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជាបានបណ្ដេញចេញជារឿយៗ ករណីជនបរទេសដែលប្រព្រឹត្តិខុសច្បាប់កម្ពុជា។ទោះយ៉ាងណាក្ដីមិនទាន់មានរបាយការណ៍សរុបស្តីពីចំនួនជនអន្តរប្រវេសន៍ដែលបានបណ្ដេញចេញក្នុងរយៈពេលជាង១១ខែឆ្នាំនេះនៅឡើយទេ៕
ដោយ:យុទ្ធ វីរ:

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner