ព្រះសង្ឃគង្គនៅវត្តក្នុងស្រុកពញាឮខេត្តកណ្ដាលនាំអំណោយប្រគល់ជូនសមាគមចលនាយុវជនក្រុម ១៥៧ សាខាស្រុករលាប្អៀរសម្រាប់ ការងារមនុស្សធម៌

កំពង់ឆ្នាំង ៖ អំណោយមាន អង្ករ មី សំលៀកបំពាក់ និងភួយ ត្រូវបានព្រះ
សង្ឃគង់នៅវត្តចំនួន ២ នៅស្រុកពញ្ញាឮ ខេត្តកណ្ដាល នាំមកប្រគល់ជូនសមាគមចលនាយុវជនក្រុម ១៥៧ សាខាស្រុករលាបៀរ កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២២។

ព្រះតេជ ព្រះគុណ ធឺក មិនឌឹក មានថេរដីកាថាថ្ងៃនេះព្រះអង្គ និងព្រះសង្ឃ គង្គនៅវត្តព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្ដាល បាននាំអំណោយមកប្រគល់ជូនដល់សមាគម ចលនាយុវជនក្រុម ១៥៧ សាខាស្រុករលាប្អៀរ សម្រាប់ធ្វើការងារមនុស្សធម៌ ដែលក្នុងនោះមានអង្ករ៥០០គីឡូក្រាម មី ២០កេស ទឹកស៊ីអ៊ីវ ១០ យួរ ខោអាវ ភួយ មុង និងសម្ភារៈមួយចំនួនទៀត។

លោក ម៉ក់ មុត្រម៉ារ៉ាមី ប្រធានប្រតិបត្តិសាខាសមាគមចលនាក្រុម ១៥៧ ស្រុករលាប្អៀរ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់ព្រះអង្គទាំង ៣អង្គ និងសន្យាថា អំណោយជាស្បៀង និងសំភារៈ ទាំងនេះនឹងយកទៅធ្វើការងារមនុស្សធម៌ប្រកបដោយតម្លាភាព៕ សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner