ម្ចាស់ផ្ទះកាតា ០-២ អេក្វាឌ័រ នៅថ្ងៃបើកឆាក World Cup 2022

អេក្វាឌ័រ ទទួលបាន៣ពិន្ទុពីការប្រកួតបើកឆាកព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះកាតា ២-០ ក្នុងពូល (A) នៃវគ្គសន្សំពិន្ទុនាក្នុងកីឡដ្ឋាន Al Bayt ក្រោមក្រសែភ្នែកអ្នកទស្សនាប្រមាណ ៦ម៉ឺននាក់។

ក្រុមអេក្វាឌ័រ ធ្វើបានយ៉ាងល្អដោយរកបានគ្រាប់បាល់នាំមុខមុន ក្រុមម្ចាស់ផ្ទះកាតា ដោយបាល់ពិន័យ ១១ម៉ែត្រពីកីឡាករ Enner Valencia នៅនាទី១៦ និងបន្តរកបានគ្រាប់ទី២ នៅនាទី៣១ ក្នុងតង់ទី១ រីឯតង់ទី២ បានត្រឹមវាយសម្រុកគ្នាទៅវិញទៅមកតែមិនមានគ្រាប់ស៊ុតនោះទេ។


គួរបញ្ជាក់ផងថា វគ្គសន្សំពិន្ទុក្នុងពូល A ក្រុមអេក្វាឌ័រ រកបាន ៣ពិន្ទុនាំមុខកំពូលតារាង ខណ:ក្រុមសេណេហ្គាល់ ត្រូវប៉ះក្រុមហូឡង់ សម្រាប់ប្រកួតទី១ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ចំពោះប្រកួតទី២ ក្នុងពូល A ក្រុមម្ចាស់ផ្ទះកាតា ប៉ះក្រុមសេណេហ្គាល់ ហើយក្រុមហូឡង់ ប៉ះអេក្វាឌ័រ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ សម្រាប់ព្រឹត្តការណ៍ពិភពលោក ៤ឆ្នាំម្តង ដោយមាន៣២ក្រុមចូលរួម និងមាន ៦៤ប្រកួត៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner