អាហ្សង់ទីនចាញ់ បារាំង ដាណឺម៉ាក និងប៉ូឡូញ ធ្វើបានល្អ នៅ World Cup

ដូហា៖ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 ក្នុងប្រទេសកាតា ក្រុមខ្លាំងៗមានដូចជា បារាំង ប៉ូឡូញ និងដាណឺម៉ាក សុទ្ធតែទទួលបានពិន្ទុ លើកលែងតែក្រុមអាហ្សង់ទីន ចាញ់ទាំងអាម៉ាស់ ។

ក្រុមពពកសអាហ្សង់ទីនបានចាញ់ក្រុមអារ៉ាប៊ីសាអូឌីត ១ទល់២ ទោះបីនាំមុខ១គ្រាប់បានដោយ Messi ក៏ដោយ តែក្រុមមកពីអាស៊ី អារ៉ាប៊ីសាអូឌីត រកបាន២គ្រាប់នៅវគ្គទី២ រកបាន ៣ពិន្ទុនៅថ្ងៃបើកឆាកពូល C ។រីឯ ១ប្រកួតទៀតក្នុងពូល C ដដែរ មិចសិច និងប៉ូឡូញ ចែកគ្នាម្នាក់មួយពិន្ទុក្រោយគ្នាក្នុងលទ្ធផល ០-០។

ចំណែកឯ ២ប្រកួតក្នុងពូល D វិញ ក្បាលព្រលប់ម៉ោង ៨យប់ ដាណឺម៉ាកស្មើជាមួយ ទុយនេស៊ី ក្នុងលទ្ធផល ០-០ ខណ:ក្រុមការពារតំណែងជើងឯកបានយកឈ្នះអូស្រា្តលី ៤-១ ៕ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner