World Cup ៤ ប្រកួតរាត្រីនេះ សិតតែគីឡូយក្ស

ដូហា៖ ការប្រកួតបាល់ទាត់ពិភពលោក យប់នេះ មានក្រុមខ្លាំងៗដូចជា អាល្លឺម៉ង់ អេស្ប៉ាញ ប៊ែលហ្សិក និងក្រុមរងជើងឯក ក្រូអាត។

ជំនួបក្រុមម៉ារ៉ុក ត្រូវប៉ះក្រុមរងជើងឯកនៅប្រទេសរុស្ស៊ី ក្រូអាតនាម៉ោង ៥ល្ងាចថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា) វគ្គសន្សំពិន្ទុនៅពូល F និង១ប្រកួតទៀតម៉ោង ២រំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ក្រុមបិសាចក្រហមប៊ែលហ្សិក ប៉ះកាណាដា។
រឯឯ ២ ក្នុងពូល E ក្រុមឥន្រ្ទីដែកអាល្លឺម៉ង់ ប៉ះក្រុមសាម៉ូរៃខៀវជប៉ុននាម៉ោង ៨យប់ថ្ងៃពុធនេះ។

អាល្លឺម៉ង់ ជាក្រុមជើងឯក World Cup ៤សម័យកាល ដែលឈ្នះចុងក្រោយក្នុងឆ្នាំ២០១៤ នៅតំបន់អាមេរិកឡាទីន។ ១ប្រមួតទៀត ក្នុងពូល E ដែរ ក្រុមគោជល់អេស្ប៉ាញ ដែលជាជើងឯកកាលពី World Cup 2010 ប៉ះក្រុមកូស្តារីកា មកពីតំបន់អាមេរិកខាងជើងនាម៉ោង ១១យប់ថ្ងៃទី២៣ ខែវិច្ឆិកា (ម៉ោងនៅកម្ពុជា)៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner