សត្វត្រកូលខ្លា ៨ប្រភេទ ដែលកំពុងមានវត្តមាន និងធ្លាប់មានវត្តមាននៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ នេះជាប្រភេទសត្វខ្លាទាំង ៨ប្រភេទ ដែលក្នុងចំណោមនេះសត្វខ្លាប្រភេទខ្លះកំពុងមានវត្តមាននៅប្រទេសកម្ពុជា និងសត្វខ្លាប្រភេទខ្លះទៀតបានបាត់ដានពូជពីប្រទេសកម្ពុជាទៅហើយ។
១-ខ្លាធំ ឬខ្លាដំបង Tiger (Panthera tigris) ជាប្រភេទកំពុងទទួលរងគ្រោះជិតផុតពូជ (Endangered)
២- ខ្លារខិន Leopard (Panthera pardus) ជាប្រភេទកំពុងទទួលរងគ្រោះជិតផុតពូជ (Endangered)
៣-ខ្លាពពក Clouded leopard (Neofelis nebulosi) ជាប្រភេទងាយរងគ្រោះថ្នាក់ (Vulnerable)
៤-ខ្លាត្រី Fishing cat (Prionailurus viverrinus) ជាប្រភេទងាយរងគ្រោះថ្នាក់ (Vulnerable)
៥-ខ្លាលឿងមាស Asiatic golden cat (Catopuma temminckii) ជាប្រភេទជិតទទួលរងគ្រោះថ្នាក់ (Near threatened)
៦-ខ្លាភ្ញីថ្មកែវ Marbled cat (Pardofelis marmorata) ជាប្រភេទជិតទទួលរងគ្រោះថ្នាក់ (Near threatened)
៧-ឆ្មាព្រៃ Jungle cat (Felis chaus) ជាប្រភេទរងគ្រោះថ្នាក់តិចតួច (Least concern)
៨-ឆ្មាដាវ Leopard cat (Prionailurus bengalensis) ជាប្រភេទរងគ្រោះថ្នាក់តិចតួច (Least concern)

យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាននៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២២បានឱ្យដឹងថា៖ សត្វព្រៃដែលរួមទាំងប្រភេទសត្វត្រកូលខ្លា កំពុងទទួលរងការគំរាមកំហែងខ្លាំងពីការបរបាញ់ខុសច្បាប់ ការដាក់អន្ទាក់ ការថយចុះសត្វដែលជាចំណី និងការបាត់បង់ទីជម្រក។ គួររំឭកផងដែរថា សត្វខ្លាធំ ឬខ្លាដំបង បានបាត់វត្តមានពីក្នុងព្រៃធម្មជាតិនៃប្រទេសកម្ពុជានៅឆ្នាំ២០០៧។

ជាកិច្ចខិតខំប្រឹងប្រែងក្នុងការការពារ និងអភិរក្សសត្វខ្លាធំ និងសត្វដែលជាចំណីរបស់ខ្លាធំ តាមរយៈការនាំសត្វខ្លាធំមកក្នុងព្រៃធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិប្រទេសកម្ពុជាឡើងវិញ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះប្រទេសកម្ពុជា និងឥណ្ឌា បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការក្នុងការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងសត្វព្រៃដោយនិរន្តរភាព និងយុទ្ធសាស្រ្តស្តារសត្វខ្លាធំ និងទីជម្រករបស់វានៅប្រទេសកម្ពុជា ៕ ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner